ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ប្រធាន​អង្គការ​ C.Right​ ដឹកនាំ​កុមារ​៤៣​នាក់​ធ្វើ​កម្មសិក្សា​មើល​ព្រំដែន​លើ​ដី​ខ្មែរ​ តែ​ត្រូវ​ទាហាន​យួន​ចាប់ខ្លួន​

​មានរឿង​ភ្ញាក់ផ្អើល​និង​ហួសចិត្ត​ ព្រមទាំង​ឈឺចាប់​មួយ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​ ដោយ​ទាហាន​យួន​ធ្វើការ​ចាប់​ឃាត់ខ្លួន​លោក​ ផែន​ ប៊ុ​ន​ធឿ​ន​ ប្រធាន​អង្គការ​សិទ្ធិ​កុមារ​(Children​ Right-C.Right)​ ខណៈ​រូប​លោក​បាន​ដឹកនាំ​ក្រុម​កុមា​រា​-​កុមារី​ចំនួន​៤៣​នាក់​ចុះ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ចំណុច​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​លេខ​២០២​ ភូមិ​កណ្តាល​ ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ អស់​រយៈពេល​មួយ​យប់​ ទើប​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ នា​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ក៏​ត្រូវ​បាន​ទាហាន​យួន​បញ្ជូន​ខ្លួន​លោក​ ផែន​ ប៊ុ​ន​ធឿ​ន​ ប្រគល់​មក​ឲ្យ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​វិញ​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ក្រុង​បា​វិត​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​ លោក​ ផែន​ ប៊ុ​ន​ធឿ​ន​ ប្រធាន​អង្គការ​ C.Right​ ដែល​ត្រូវ​ទាហាន​វៀតណាម​ចាប់​ឃាត់ខ្លួន​នោះ​ ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​នា​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​នៅ​ថ្ងៃ​ដដែល​ ដើម្បី​ធ្វើការ​អប់រំ​ ណែនាំ​មុន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ (Sic!)​ ។​

​លោក​ ឯម​ សុភា​ អនុប្រធាន​អង្គការ​ C.Right​ ដែល​មាន​ទីស្នាក់ការ​នៅ​ភូមិ​កណ្តាល​ ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​នោះ​ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ អង្គការ​ C.Right​ បាន​ធ្វើ​សកម្មភាព​បណ្តុះបណ្តាល​កុមារ​នៅ​ស្រុក​កំពង់​រោ​ទិ៍​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ ។​ នៅ​មុន​ពេល​កើតហេតុ​ដ៏​អកុសល​នឹក​ស្មាន​មិន​ដល់​នេះ​ លោក​ ផែន​ ប៊ុ​ន​ធឿ​ន​ ដែល​ជា​ប្រធាន​អង្គការ​ C.Right​ បាន​ដឹកនាំ​កុមា​រា​ កុមារី​ ចំនួន​៤៣​នាក់​ចុះ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២០៣​ ដែល​ជា​ចំណុច​ទីតាំង​ធ្លាប់​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ​ និង​សមត្ថកិច្ច​វៀតណាម​កន្លង​មក​ ។​ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​មិន​ទាន់​ដល់​ចំណុច​បង្គោល​ព្រំដែន​លេខ​២០៣​នោះ​ផង​ គឺ​ទើប​ជិត​ដល់​ចំណុច​បង្គោល​ព្រំដែន​លេខ​២០២​នៅឡើយ​ ក៏​ត្រូវ​ទាហាន​វៀតណាម​ចាប់​ឃាត់ខ្លួន​តែ​ម្តង​ ។​

​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​១៤​រសៀល​ នា​ថ្ងៃអាទិត្យ​ ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ លោក​ ផែន​ ប៊ុ​ន​ធឿ​ន​ ប្រធាន​អង្គការ​ C.Right​ ត្រូវ​បាន​នគរបាល​ខេត្តស្វាយរៀង​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​កិច្ចការ​ព្រំដែន​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​មើល​បង្គោល​ព្រំដែន​នៅ​លើ​ទឹកដី​ខ្មែរ​ បែរជា​ត្រូវ​ទាហាន​យួន​ចាប់ខ្លួន​ទៅ​វិញ​ គឺ​មាន​ន័យ​ថា​ ទាហាន​យួន​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ទឹកដី​យ៉ាង​គឃ្លើន​បំផុត​ ៕​

C.Right

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.