សិស្សស្រីចំនួន៤នាក់នៃវិទ្យាល័យមួយ ត្រូវបានលោកគ្រូបង្គាប់ឲ្យធ្វើសម្បថឈប់វាយតប់គ្នាតទៅទៀត កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ ហើយត្រូវសច្ចាថា នឹងធ្វើខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងមិត្តភក្តិល្អ ។
ជាមួយនឹងការអានពាក្យសច្ចាប្រណិធានដែលមានផ្តិតស្នាមមេដៃសាមីខ្លួនផង គឺលោកគ្រូបានតម្រូវឲ្យសិស្សស្រីជាអ្នកស្បថ អុជធូបបូជាចំពោះវត្ថុស័ក្តិសិទ្ធិ ចេញវាចាឲ្យឈប់វាយគ្នា និងសច្ចាថា នឹងកែលម្អខ្លួនឲ្យបានល្អឡើងវិញតទៅ ។
ដូច្នេះ សម្បថស្បថស្បែនៅតែជាប្រពៃណីដ៏ពេញនិយមនៅកម្ពុជា ៕