ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

តូចចិត្ត​នឹង​ម្តាយ​មិន​ដណ្តឹងប្រពន្ធ​ឲ្យ​ ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង​ត្រូវ​រថភ្លើង​កិនដាច់ក្បាល​ស្លាប់​

​យុវជន​ម្នាក់​រស់នៅ​ភូមិ​ត្រាញ់​តា​បាញ់​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ តូចចិត្ត​នឹង​ម្តាយ​របស់​ខ្លួន​មិន​ព្រម​ដណ្តឹងប្រពន្ធ​ឲ្យ​តាម​បំណងប្រាថ្នា​ ក៏​បាន​ទៅ​ដេក​លើ​ផ្លូវរ​ថេ​ភ្លើង​ បណ្តាល​ឲ្យ​រថភ្លើង​កិន​ដាច់ក្បាលស្លាប់​បាត់បង់​ជីវិត​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នៅ​វេលា​ព្រឹក​ព្រលឹម​ នា​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​មានឈ្មោះ​ រឿ​ន​ បុរី​ អាយុ​២១​ឆ្នាំ​ មុខរបរ​ជា​កម្មករ​រោងចក្រ​ ហើយ​យុវជន​គិត​ខ្លី​រូប​នេះ​បន្ទាប់​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​កាលពី​រាត្រី​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​រួច​មក​ ក៏​បាន​រំអុក​ម្តាយ​របស់​ខ្លួន​ឲ្យ​ដណ្តឹងប្រពន្ធ​ឲ្យ​ខ្លួន​ ប៉ុន្តែ​ត្រូវ​ម្តាយ​និយាយ​អង្វរករ​ថា​ ចាំ​ឆ្នាំ​ក្រោយ​សិន​ ។​ ទំនងជា​តូចចិត្ត​នឹង​ម្តាយ​មិន​ព្រម​ដណ្តឹងប្រពន្ធ​ឲ្យ​ខ្លួន​ក្នុងឆ្នាំនេះ​តាម​បំណងប្រាថ្នា​ ទើប​យុវជន​គិត​ខ្លី​រូប​នេះ​ដាច់​ចិត្ត​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង​ បណ្តាល​ឲ្យ​រថភ្លើង​កិនដាច់ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង​ទៅ​ ៕​

Die

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.