ថ្ងៃ សុក្រ ទី ២៨ ខែ កម្ភៈ ឆ្នាំ ២០២០

ទីស្តីការគណៈរដ្ឋមន្ត្រី​បោកប្រាស់​សាធារណជន​ ឬ​បុរស​ជន​ត្រូវ​ចោទ​ដែល​ទះកំផ្លៀង​សិស្ស​ស្រី​ភូតភរ​តុលាការ​ ?

​ករណី​បុរស​ចំណាស់​ឈ្មោះ​ ទេព​ ឃួ​ន​ ហៅ​ ពៅ​ អាយុ​៤៩​ឆ្នាំ​ ព្រោះតែ​មានចិត្ត​លម្អៀង​ជួយ​ការពារ​កូនស្រី​ខ្លួនឯង​ បញ្ចេញ​កំហឹង​ទះកំផ្លៀង​ទៅ​លើ​សិស្ស​ស្រី​ម្នាក់​ជា​គូវិវាទ​ជាមួយ​កូនស្រី​ខ្លួន​ សិក្សា​នៅ​វិទ្យាល័យ​ ជា​ ស៊ី​ម​ បឹង​កេងកង​ កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ បង្ក​ការ​ភ្ញាក់ផ្អើល​កន្លង​ទៅ​ ដែល​អះអាង​ថា​ ខ្លួន​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ​ ត្រូវ​បាន​ទីស្តីការគណៈរដ្ឋមន្ត្រី​ចេញ​លិខិត​បដិសេធ​មួយ​លេខ​០៦​លបក​ ចុះ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ ដោយ​ប្រកាស​ថា​ ឈ្មោះ​ ទេព​ ឃួ​ន​ មិនមែន​ជា​មន្ត្រី​ក្របខ័ណ្ឌ​ ឬ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឡើយ​ ។​

​ដោយឡែក​ នៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ខណៈ​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ដែរ​ លោក​ ហេង​ សុខ​ណា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​ទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ទេព​ ឃួ​ន​ ហៅ​ពៅ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ឋិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ហិង្សា​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ចំណុច​វិទ្យាល័យ​ ជា​ ស៊ី​ម​ បឹង​កេងកង​ ផ្លូវ​លេខ​៣៩២​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ តាម​បញ្ញត្តិ​មាត្រា​២១៧​នៃ​ក្រមព្រហ្មទណ្ឌ​ បាន​ផ្តល់​សាវតា​ជាតិ​ជូន​ស្ថាប័ន​តុលាការ​ថា​ ខ្លួន​មានមុខរ​បរជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​នាយកដ្ឋាន​សិទ្ធិ​មនុស្ស​ និង​អង្គការក្រៅរដ្ឋាភិបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ដូច្នេះ​ បើ​ប្រៀបធៀប​ ផ្ទៀងផ្ទាត់​ទៅ​លើ​សាវតា​ជាតិ​រប​ស់បុរសជន​ត្រូវ​ចោទ​ឈ្មោះ​ ទេព​ ឃួ​ន​ ហៅ​ពៅ​ ជូន​ស្ថាប័ន​តុលាការ​ និង​លិខិត​បដិសេធ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចោទ​ជា​សំណួរ​ថា​ តើ​ទីស្តីការគណៈរដ្ឋមន្ត្រី​បោកប្រាស់​សាធារណជន​ ឬ​ក៏​ជន​ត្រូវ​ចោទ​ដែល​ទះកំផ្លៀង​សិស្ស​ស្រី​(​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​)​ ភូតភរ​ស្ថាប័ន​តុលាការ​ ?​ ៕​

Tep-Khoun44  Tep-Khuon-1Tep-Khuon

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.