ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

បែកធ្លាយ​រចនាប័ទ្ម​ប្រាសាទបុរាណ​ខ្មែរ​ ត្រូវ​បាន​ចម្លង​ធ្វើ​ជា​”​ប្រាសាទ​ខ្លា​”​ក្នុង​សួនសត្វ​ដ៏​ធំ​មួយ​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​

​រចនាប័ទ្ម​ប្រាសាទបុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​ និង​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួច​ហើយ​នោះ​ ត្រូវ​បាន​គេ​ចម្លង​ធ្វើ​ជា​"​ប្រាសាទ​ខ្លា​-Temple​ des​ Tigres"​ ក្នុង​សួនសត្វ​ដ៏​ធំ​មួយ​ឋិត​នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ ដែល​ជា​សមាជិក​នៃ​សហភាព​អឹ​រ៉ុ​ប​ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្តា​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ។​

​សួនសត្វ​ដែល​ចម្លង​រចនាប័ទ្ម​ប្រាសាទបុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​ក្នុង​ពិភពលោក​ធ្វើ​ជា​ "​ប្រាសាទ​ខ្លា​"​ របស់​ខ្លួន​នោះ​ មានឈ្មោះ​ថា​ សួនសត្វ​ Pairi​ Daiza​ ឋិត​នៅ​ក្រុង​ Brugelette​ ខេត្ត​ Hainaut​ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ​៥៥​ហិ​កតា​ មាន​ចិញ្ចឹមសត្វ​ជាង​៤.០០០​ក្បាល​ និង​បាន​បើក​ដំណើរការ​ទទួលភ្ញៀវ​ចូល​ទស្សនា​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៣​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​បានដឹង​ និង​មាន​ប្រតិកម្ម​យ៉ាងណា​ទៅ​លើ​ការ​ចម្លង​រចនាប័ទ្ម​ប្រាសាទបុរាណ​ខ្មែរ"ប្រាសាទបាយ័ន" ​ធ្វើ​ជា​ "​ប្រាសាទ​ខ្លា​"​ ក្នុង​សួនសត្វ​ Pairi​ Daiza​ ដ៏​ធំ​ ឋិត​នៅ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​នោះ​នៅឡើយ​ទេ​ ៕​

  Angkor-Wat-in-Zoo-3Angkor-Wat-in-Zoo-6 Angkor-Wat-in-Zoo-5Angkor-Wat-in-Zoo-2

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.