ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ម្ចាស់​រថយន្ត​នេះ​ហើយ​ដែល​បំបាក់មុខ​បុរស​ខ្លាំង​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​

​កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ម្សិលមិញ​ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Land​ Cruiser​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​នគរបាល​ 2-7072​ បើកបរ​ជែង​វ៉ា​គេឯង​យ៉ាង​អនាធិបតេយ្យ​ ខណៈ​រថយន្ត​ទំនើប​ដែល​ពាក់​ស្លាក​លេខ​នគរបាល​ 2-7072​ នេះ​ ក៏​ត្រូវ​បាន​គេ​យក​មក​ Post​ បង្ហោះ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ផង​ដែរ​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ត្រង់​មាត្រា​៥,​ មាត្រា​៦​ និង​មាត្រា​១២​ និង​ប្រកាស​លេខ​១៤៣៣​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៥​ របស់​ក្រសួងមហាផ្ទៃ​ ស្តី​ពី​ការ​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​សំគាល់​យានជំនិះ​ និង​ជលយាន​នគរបាល​ និង​ការ​គ្រប់គ្រង​បញ្ជី​ប័ណ្ណ​សំគាល់​យានជំនិះ​គ្រប់​ប្រភេទ​ ត្រង់​ប្រការ​២​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​នគរបាល​ 2-7072​ ដូច​បាន​រៀបរាប់​ខាងលើ​ គឺជា​ប្រភេទ​រថយន្ត​ចរាចរណ៍​ប្រព្រឹត្ត​ផ្ទុយ​នឹង​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ និង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ ហើយ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា​ អ្នក​ប្រើប្រាស់​ ឬ​ម្ចាស់​រថយន្ត​នេះ​ហើយ​ដែល​ជា​អ្នក​បំបាក់មុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ យ៉ាង​គឃ្លើន​បំផុត​ ៕​

Police-care

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.