ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

រាជរដ្ឋាភិបាល​គ្រោង​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​លើ​ការ​ចុះបញ្ជី​នាវា​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ពិនិត្យ​ និង​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​បញ្ចប់​កិច្ចសន្យា​រវាង​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ចុះបញ្ជី​នាវា​អន្តរជាតិ​នៃ​កម្ពុជា​ (International​ Ship​ Registry​ of​ Cambodia-ISROC)​ ដោយ​សេចក្តីសម្រេច​លេខ​៤៧​សសរ​ ចុះ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​មួយ​រ៉ាប់រង​លើ​ការ​ចុះបញ្ជី​នាវា​តាំងពី​ឆ្នាំ​២០០៣​ និង​លេច​ធ្លាយ​នូវ​រឿងអាស្រូវ​ជា​ហូរហែ​រួច​មក​ ។​

​គណៈកម្មការ​ដើម្បី​ពិនិត្យ​និង​សម្រេច​អំពី​លទ្ធភាព​ក្នុង​ការ​បញ្ចប់​កិច្ចសន្យា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ចុះបញ្ជី​នាវា​អន្តរជាតិ​នៃ​កម្ពុជា​ (ISROC)​ នោះ​ រួម​មាន​ ៖​ ១-​ឯកឧត្តម​ ប៉ុ​ល​ លឹ​ម​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​,​ ២-​ឯកឧត្តម​ សេង​ លឹ​ម​នៅ​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ជា​សមាជិក​,​ ៣-​ឯកឧត្តម​ អ៊ុ​ច​ បូ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ជា​សមាជិក​,​ ៤-​ឯកឧត្តម​ សុខុម​ ភគវន្តមុនី​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ជា​សមាជិក​ និង​៥-​ឯកឧត្តម​ កើត​ រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ជា​សមាជិក​ ។​ គណៈកម្មការ​នេះ​មាន​តួនាទី​ និង​ភារកិច្ច​ ដូច​តទៅ​ ៖​ -​ពិនិត្យ​ និង​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​បញ្ចប់​កិច្ចសន្យា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ចុះបញ្ជី​នាវា​អន្តរជាតិ​នៃ​កម្ពុជា​ តាម​ច្បាប់​ និង​នីតិវិធី​ជា​ធរមាន​ ។​ -​លើក​យោបល់​ជូន​រាជរដ្ឋាភិបាល​អំពី​លទ្ធភាព​នៃ​ការ​បញ្ចប់​កិច្ចសន្យា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ចុះបញ្ជី​នាវា​អន្តរជាតិ​នៃ​កម្ពុជា​ ។​ -​បំពេញភារកិច្ច​ផ្សេង​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ចាប់តាំងពី​ឆ្នាំ​២០០៣​មក​ មាន​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​មួយ​បាន​ទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​រ៉ាប់រង​លើ​ការ​ចុះបញ្ជី​នាវា​អន្តរជាតិ​នៃ​កម្ពុជា​ (ISROC)​ រយៈពេល​១០​ឆ្នាំ​ ដោយ​បង់ប្រាក់​ចំនួន​៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ជូន​រាជរដ្ឋាភិបាល​ ។​

​ដោយសារ​ខ្វះ​យន្តការ​ឃ្លាំមើល​ទាក់ទង​នឹង​ការ​គោរព​បទដ្ឋាន​អន្តរជាតិ​ និង​ច្បាប់​សមុទ្រ​នៃ​នាវា​អន្តរជាតិ​ ដែល​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​នោះ​ ទើប​នា​ពេល​កន្លង​មក​ សហភាព​អឺរ៉ុប​ធ្លាប់​បាន​ដាក់​បំរាម​ការ​នាំ​ត្រី​ និង​សត្វ​សមុទ្រ​គ្រប់​ប្រភេទ​ពី​ប្រទេស​កម្ពុជា​ ។​

​លើស​ពី​នេះ​ ទំនងជា​ព្រះ​តម្រិះ​ឃើញ​នូវ​អំពើ​ពុក​រលួយ​ និង​ភាព​អនាធិបតេយ្យ​លើ​ការ​ចុះបញ្ជី​នាវា​អន្តរជាតិ​នៃ​កម្ពុជា​ នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ ទើប​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ កាល​ទ្រង់​គង់នៅ​មាន​ព្រះ​ជន្ម​ បាន​ចេញ​ព្រះរាជ​សារ​មួយ​ពី​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០០៣​ មាន​ខ្លឹមសារ​ថា​ "…​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ មិន​មានការ​លក់​ទង់ជាតិ​ និង​កិត្តិយស​ជាតិ​ ឲ្យ​ក្រុមហ៊ុន​បរទេស​ ម្ចាស់​នាវា​ចាស់​កំ​ព្រួក​ចាំតែ​លិចលង់​ នាវា​ដឹក​ទំនិញ​រតាត់រតាយ​ នាវា​រត់​អាភៀន​(Drogues)​គ្រប់​បែប​យ៉ាង​ នាវា​ចោរ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​កិត្តិយស​ កិត្តិនាម​អស់រលីង​"​ ៕​

ISORC-1 ISORC

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.