ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

អគ្គលេខាធិការ​ក្រសួងការបរទេស​១១​ឆ្នាំ​ និង​ត្រូវជា​កូនប្រុស​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​រយៈពេល​០៣​ខែ​ទៀត​

​កូនប្រុស​ម្នាក់​របស់​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ គឺ​ឯកឧត្តម​ ហោ​ សុ​ធន​ ដែល​កាន់កាប់​មុខ​តំណែង​ជា​អគ្គលេខាធិការ​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ប្រមាណ​១១​ឆ្នាំ​នោះ​ នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ការទូត​ជាន់ខ្ពស់​ នៅ​រយៈពេល​០៣​ខែ​ទៀត​ ។​

​ឯកឧត្តម​ ហោ​ សុ​ធន​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ការ​បរទេស​ថ្នាក់​លេខ​១​ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ការទូត​ជាន់ខ្ពស់​ និង​ត្រូវជា​កូនប្រុស​របស់​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ផង​នោះ​ នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៥​ខាង​មុខ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៥៣២​ ចុះ​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ និង​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ថ្វី​ដ្បិត​ឯកឧត្តម​ ហោ​ សុ​ធន​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ការទូត​ជាន់ខ្ពស់​ នៅ​រយៈពេល​០៣​ខែ​ទៀត​ក៏​ពិតមែន​ ប៉ុន្តែ​ឯកឧត្តម​ ហោ​ សុ​ធន​ អាច​នឹង​ត្រូវ​បាន​តែងតាំង​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ ឬ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ឬ​ជាទី​ប្រឹក្សា​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ជា​ឪពុក​ផ្ទាល់​ មាន​ឋានៈ​ចាប់ពី​រដ្ឋលេខាធិការ​ឡើង​ទៅ​ ដោយ​ស្ពាយ​ឋានៈ​ជា​"​ឯកឧត្តម​"​តាម​ខ្លួន​ដដែល​ ។​

​សូម​រំលឹក​ជូន​ថា​ ឯកឧត្តម​ ហោ​ សុ​ធន​ ជា​កូនប្រុស​របស់​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាធិការ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៤​មក​ម្ល៉េះ​ ពោល​គឺ​មាន​រយៈពេល​ប្រមាណ​១១​ឆ្នាំ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/១៩៥​ ចុះ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០០៤​ ចុះហត្ថលេខា​ដោយ​សម្តេច​ ជា​ ស៊ី​ម​ អតីត​ជា​ប្រមុខរដ្ឋ​ស្តីទី​ ក្នុង​ព្រះ​បរម​នាម​ និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ៕​

Hor-Sothun

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.