ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

វិនាសកម្ម​ឈើ​គ្រញូង​រាលដាល​ដល់​ប្រទេស​ឡាវ​ពេញបន្ទុក​

​តម្រូវការ​ឈើ​គ្រញូង​ដែល​ជា​ប្រភេទ​ឈើ​កម្រ​នៅ​ទីផ្សារ​ប្រទេស​ចិន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​ឈើ​គ្រញូង​នៅ​កម្ពុជា​វិនាស​អន្តរាយ​ ក្រោម​រូបភាព​ការ​កាប់​បំផ្លាញ​ដើម្បី​ពាណិជ្ជកម្ម​នាំ​ចេញ​ ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​ផង​ និង​ការ​នាំ​ចេញ​ដោយ​ផ្ទាល់​ផង​ ។​

​ខណៈ​ឈើ​គ្រញូង​នៅ​កម្ពុជា​ហិនហោច​អស់​ទៅ​ហើយ​នោះ​ គឺ​ចរាចរណ៍​ឈើ​គ្រញូង​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ អាច​ជា​ឈើ​ចាស់​សេសសល់​បន្តិចបន្តួច​ និង​ជា​ឈើ​កាប់​ចេញពី​ប្រទេស​ឡាវ​ និង​ថៃ​ ។​

​សេចក្តីរាយការណ៍​ពី​ក្រុម​អ្នក​ឃ្លាំមើល​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​អាស៊ី​អាគ្នេយ៍​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ជំនួញ​ឈើ​គ្រញូង​កំពុង​កើតឡើង​ពេញបន្ទុក​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ​ មុន​ពេល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នៅ​ប្រទេស​ចិន​ ដែល​អ្នក​ពាក់ព័ន្ធ​នឹង​មុខរបរ​ជំនួញ​ឈើ​គ្រញូង​ជា​ប្រភេទ​ឈើ​កម្រ​នេះ​ គឺជា​សមាជិកគ្រួសារ​ឥស្សរជន​ក្នុង​ជួរ​រដ្ឋាភិបាល​ឡាវ​ ។​

​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ ប្រភេទ​ឈើ​គ្រញូង​ប្រមាណ​ជា​២០០​តោន​ ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញពី​ប្រទេស​ឡាវ​ឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ ដែល​ភាគច្រើន​ជា​សកម្មភាព​រត់ពន្ធ​ខុសច្បាប់​ ៕​

Lao-Forestry

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.