ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

យន្តហោះ​យោធា​បុក​សណ្ឋាគារ​ ធ្លាក់​ផ្ទុះ​ឆេះ​សម្លាប់​មនុស្ស​ជាង​២០​នាក់​នៅ​ឥណ្ឌូ​នេ​ស៊ី​

​យន្តហោះ​យោធា​មួយ​គ្រឿង​ធុន​ Hercules​ C-130​ របស់​កងទ័ព​ជើង​អាកាស​ឥណ្ឌូ​នេ​ស៊ី​ បាន​ហោះ​បុក​សណ្ឋាគារ​ និង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ធ្លាក់​ផ្ទុះ​ឆេះ​សម្លាប់​មនុស្ស​ជាង​២០​នាក់​ នៅ​ទីក្រុង​មេ​ដាន​ នា​ថ្ងៃ​អង្គារ​ ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ បន្ទាប់​ពី​ហោះហើរ​ចេញពី​បន្ទាយ​យោធា​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​មេ​ដាន​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ឥណ្ឌូ​នេ​ស៊ី​ បាន​បញ្ជាក់​ថា​ មាន​ទាហាន​ចំនួន​១២​នាក់​ឋិត​នៅ​ក្នុង​យន្តហោះ​ ដែល​ជួប​គ្រោះថ្នាក់​ធ្លាក់​ផ្ទុះ​ឆេះ​នោះ​ ។​

​លោក​ Hisar​ Turnip​ អ្នកនាំពាក្យ​ក្រុម​ជួយ​សង្គ្រោះ​ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង​២០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ដ្បិត​យន្តហោះ​បាន​ធ្លាក់​នៅ​លើ​ទីប្រជុំ​នៃ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ ។​

​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ បាន​អះអាង​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​យន្តហោះ​នោះ​ហោះ​ក្រវែល​ជុំវិញ​លើដំបូល​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ រួច​ហើយ​ក៏​ទៅ​បុក​សណ្ឋាគារ​ និង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ឋិត​នៅ​ទីនោះ​ បណ្តាល​ឲ្យ​ធ្លាក់​ផ្ទុះ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង​សន្ធោសន្ធៅ​តែ​ម្តង​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.