ក្រុមហ៊ុន Facebook ដែលជាបណ្តាញព័ត៌មានសង្គមដ៏ល្បីនៅលើពិភពលោក បានប្រឈមនឹងការរិះគន់ថា មានការរើសអើសបុគ្គលិកបំពេញការងារ ពោលគឺមានការឃ្លាតឆ្ងាយតុល្យភាពនៃសមភាពយេនឌ័រ និងពណ៌សម្បុរ ។
របាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Facebook មានបុគ្គលិកបំពេញការងារប្រមាណ៦៨ភាគរយជាបុរស ដែលក្នុងនោះបុគ្គលិកស្បែកសមានរហូតដល់៥៥ភាគរយ និងមានប្រភពមកពីទ្វីបអាស៊ីត្រឹមតែ៣៦ភាគរយប៉ុណ្ណោះ ។ កាលពីអំឡុងឆ្នាំ២០១៣កន្លងទៅ ក្នុងចំណោមបុគ្គលិក១.២០០នាក់ គឺមានចំនួន៧នាក់ប៉ុណ្ណោះជាជនជាតិស្បែកខ្មៅ ខណៈក្នុងរយៈពេល១ឆ្នាំ ក្រុមហ៊ុន Facebook បង្កើនចំនួនបុគ្គលិកជាស្ត្រីប្រមាណតែ២៥ភាគរយ ៕