ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ភ្ញាក់ផ្អើល​នឹង​លិខិត​របស់​ ហូ​ ជី​មិ​ញ​ វីរបុរស​យួន​ទទួលស្គាល់​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​

​ខណៈ​បញ្ហា​បូរណភាព​ទឹកដី​រវាង​ខ្មែរ​និង​យួន​កំពុង​កើន​កម្តៅ​នា​ឆ្នាំ​២០១៥​នេះ​ ស្រាប់តែ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ មានការ​ភ្ញាក់ផ្អើល​ទៅ​នឹង​លិខិត​របស់​លោក​ ហូ​ ជី​មិ​ញ​ (Ho​ Chi​ Minh)​ ជា​វីរបុរស​យួន​កាល​នៅ​រស់រាន​មានជីវិត​ បាន​ទទួលស្គាល់​ថា​ ទឹកដី​ខ្មែរក្រោម​ជា​របស់​ខ្មែរ​ ហើយ​សន្យា​ប្រគល់​ឲ្យ​ខ្មែរ​វិញ​ ។​

ho-chi-minh

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​ធ្វើការ​បកប្រែ​ខ្លឹមសារ​លិខិត​ចុះ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​១៩៤៥​ របស់​លោក​ ហូ​ ជី​មិ​ញ​ វីរបុរស​យួន​កាល​នៅ​រស់​ ដូច​ខាងក្រោម​ ៖

Ho-Chiming-letter

​សូម​គោរព​ប្រជាជន​ខ្មែរក្រោម​ និង​អរគុណ​ជា​អនេកប្បការ​ !​ ខ្ញុំ​ ហូ​ ជី​មិ​ញ​ តាង​នាម​ឲ្យ​ប្រមុខ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ សូម​ប្រកាស​ជា​ឧឡា​រិ​កថា​ ៖

១-​ទឹកដី​ដែល​យើងខ្ញុំ​តែងតែ​ហៅ​ថា​ វៀតណាម​ខាងត្បូង​ បារាំង​ហៅ​ថា​ កូសាំងស៊ីន​ តាម​ពិត​គឺជា​ទឹកដី​របស់​កម្ពុជាក្រោម​ ។​

២-​ទឹកដី​កម្ពុជាក្រោម​នេះ​ ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ ព្រមទាំង​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​កម្ពុជាក្រោម​ ។​

៣-​ជាមួយនឹង​ការ​ពិត​នេះ​ ជនជាតិ​វៀតណាម​ទាំងអស់​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជាក្រោម​ គ្រាន់តែ​មក​តាំង​ទីលំនៅ​បណ្តោះអាសន្ន​ មិន​មាន​សិទ្ធិ​សម្រេច​អ្វី​ទាក់ទង​ទៅ​នឹង​បូរណភាព​ និង​សិទ្ធិ​ជា​ម្ចាស់​ទឹកដី​នោះ​ទេ​ ។​ ប្រជាជន​វៀតណាម​យើងខ្ញុំ​ជំពាក់​គុណ​ជា​និច្ច​ដល់​ការ​ជួយ​ជ្រោមជ្រែង​យើងខ្ញុំ​នៅ​លើ​ទឹកដី​នេះ​ ។​ យើងខ្ញុំ​សូម​សន្យា​ថា​ នឹង​ស្មោះត្រង់​ទៅ​នឹង​ផលប្រយោជន៍​របស់​អស់លោក​អ្នក​ នៅ​លើ​ទឹកដី​ជា​បូរណភាព​របស់​លោក​អ្នក​ !​ ហាណូយ​,​ ថ្ងៃ​ទី​៣​ ខែ​៥​ ឆ្នាំ​១៩៤៥​ ។​

ho-chi-minh-1

​ក្រុម​អ្នកលេង​ Facebook​ បាន​លើក​ឡើង​ដែរ​ថា​ «​ហូ​ ជី​មិ​ញ​ ទទួលស្គាល់​ទឹកដី​ខ្មែរក្រោម​ជា​របស់​ខ្មែរ​ ហើយ​សន្យា​ប្រគល់​ឲ្យ​ខ្មែរ​វិញ​ ដោយ​យួន​ដែល​រស់នៅ​លើ​ទឹកដី​ខ្មែរក្រោម​ គឺ​រស់នៅ​ជា​បណ្តោះអាសន្ន​ទេ​ ។​ ប៉ុន្តែ​ពេល​យួន​កុ​ម្មុ​យ​និ​ស្ត​ឈ្នះ​សង្គ្រាម​នៅ​ឆ្នាំ​១៩៧៥​ សហការី​មេដឹកនាំ​យួន​បាន​បំភ្លេច​កិច្ចសន្យា​នេះ​ ហើយ​និយាយ​ចំអក​ឲ្យ​ខ្មែរ​វិញ​ថា​ ៖​ ចង់បាន​ដី​ខ្មែរក្រោម​ ទៅ​យក​ពី​ ហូ​ ជី​មិ​ញ​ ចុះ​ (Sic!)»​ ។​

Cambodia-map

​មិន​ទាន់​មាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់​ថា​ នេះ​ជា​លិខិត​ពិតប្រាកដ​របស់​ ហូ​ ជី​មិ​ញ​ វីរបុរស​យួន​ និង​ត្រូវ​បាន​បកប្រែ​ខ្លឹមសារ​ជា​ផ្លូវការ​នៅឡើយ​ទេ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.