ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ឧកញ៉ា​ គិត​ ម៉េ​ង​ “​ឆេះដុំ​”​នឹង​ឯកឧត្តម​ គង់​ វិបុល​ មេ​ពន្ធដារ​

​ក្រោយ​ការ​ផ្សព្វផ្សាយ​របស់​ស្ថានីយ៍ទូរទស្សន៍​ស៊ី​អិន​ស៊ី​(CNC)​ ដែល​គេ​ស្គាល់​ថា​ ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ កាលពី​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ នៅ​ក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ឯកឧត្តម​ គង់​ វិបុល​ ជា​អគ្គនាយក​ រួច​មក​ បាន​ធ្វើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ បរិហារ​ទៅ​លើ​ស្ថានីយ៍ទូរទស្សន៍​ CNC​ យ៉ាង​ចាស់ដៃ​ ដោយ​ចោទប្រកាន់​ថា​ ជា​ព័ត៌មាន​បំផ្លើស​ខុស​ពី​ការ​ពិត​ និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ត្រឹមត្រូវ​ ខណៈ​នៅ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ដដែល​នេះ​ដែរ​ ការិយាល័យ​ព័ត៌មាន​នៃ​ស្ថានីយ៍ទូរទស្សន៍​ CNC​ ក៏​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែរ​ ដោយ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​មិន​បាន​ទទួល​ការ​ឆ្លើយ​បំភ្លឺ​តប​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​បរិហារ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​របស់​ស្ថានីយ៍ទូរទស្សន៍​ CNC​ ថា​ ជា​ព័ត៌មាន​បំផ្លើស​ខុស​ការ​ពិត​ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ត្រឹមត្រូវ​ ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា​ មានការ​សមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​បាន​បង្ហាញ​នូវ​អង្គការលេខ​មាន​រូបថត​ ។​ សេចក្តី​ប្រកាស​ព័ត៌មាន​ក៏​បាន​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​ CNC​ ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អះអាង​ថា​ ជា​ព័ត៌មាន​ភូត​កុហក​ បំផ្លើសការពិត​ មាន​ចេតនា​មួលបង្កាច់​ និង​បង្ខូច​កិត្តិយស​ ដ្បិត​ព័ត៌មាន​ និង​អង្គការលេខ​មាន​រូបថត​នោះ​គឺ​បាន​រៀបចំ​ឡើង​ដោយ​បុគ្គល​វិកលចរិត​ម្នាក់​ ដែល​ជា​អតីតមន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ឆ្នាំ​២០១៣​ ។​

​ដោយឡែក​ សេចក្តី​បំភ្លឺ​របស់​ការិយាល័យ​ព័ត៌មាន​ទូរទស្សន៍​ CNC​ ចុះ​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ដែល​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​រង​ការ​ចោទប្រកាន់​ពី​មន្ត្រី​ផ្ទៃក្នុង​របស់​ខ្លួន​ ៕​

 CNC1cnc

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.