ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ទីប្រឹក្សា​ទទួល​បន្ទុក​ការងារ​ពលករ​អម​ទូត​ខ្មែរ​នៅ​កូរ៉េ​ ចាយប្រាក់​អស់​ជិត​១០​ម៉ឺន​ដុល្លារ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ស្និទ្ធ​នឹង​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ផ្ទេរ​ឥណទាន​ថវិកា​ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ ចំនួន​២៨៩​លាន​រៀល​ មក​ជំពូក​៦១(​សេវាកម្ម​)​ ជូន​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ មាន​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ ជា​រដ្ឋមន្ត្រី​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​ ដើម្បី​ចំណាយ​ទៅ​លើ​ទីប្រឹក្សា​ទទួល​បន្ទុក​ការងារ​ពលករ​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​(​កូរ៉េ​ខាងត្បូង​)​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​ការងារ​នៅ​កម្ពុជា​ ទាំង​ក្នុង​ប្រទេស​ ទាំង​ក្រៅប្រទេស​ បាន​ធ្វើការ​វិភាគ​ថា​ តើ​ស្ថានទូត​ខ្មែរ​ដែល​មាន​ឯកឧត្តម​ ស៊ុត​ ឌី​ណា​ ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​ មាន​ទីប្រឹក្សា​អម​ទទួល​បន្ទុក​ការងារ​ពលករ​ប៉ុន្មាន​នាក់​ ទើបត្រូវ​ចំណាយ​ថវិកាជាតិ​រហូត​ដល់​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​(​ប្រមាណ​៧២.២៥០​ដុល្លារ​)​ គ្រាន់តែ​ទៅ​លើ​ទីប្រឹក្សា​ដូច្នេះ​ ៕​

Hor-Nam-Hong

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.