ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

សំណើ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​ទំនង​បរាជ័យ​ ក្រោម​ដៃ​ ACU​ ក្នុង​ការ​សុំ​ដក​តំណែង​ចៅហ្វាយ​ក្រុង​បាន​លុង​

​សំណើ​របស់​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​តែ​ម្នាក់​គត់​ គឺ​ឯកឧត្តម​ ប៊ូ​ ឡាំ​ និង​ជា​សមាជិក​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារសាធារណៈ​(​គណៈកម្មការ​ទី​៤)​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ កាលពី​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ គោរព​ជូន​ឯកឧត្តម​ ប៊ូ​ ថង​ ប្រធាន​គណៈកម្មការ​ទី​៤​នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ និង​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ ដែល​ស្នើ​សុំ​អន្តរាគមន៍​ដកហូត​មុខ​តំណែង​លោក​ អ៊ុ​ក​ សំ​អុល​ ចេញពី​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​ ខេត្តរតនគិរី​ តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​២១១​នាក់​ អាច​ទំនង​ប្រឈម​នឹង​ការ​បរាជ័យ​ ក្រោម​ការ​យល់​ឃើញ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ ។​

កាលពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ដែល​ប្តឹង​ប្រឆាំង​លើ​លោក​ អ៊ុ​ក​ សំ​អុល​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​ ខេត្តរតនគិរី​ ដោយ​ចោទប្រកាន់​ថា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​សាងសង់​លំនៅ​ឋាន​ខុសច្បាប់​ ជា​ថ្នូរ​នឹង​ការ​យក​លុយ​ចំនួន​៣០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​អា​មេ​រិ​ក​នោះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ​លេខ​០២៦/១៥​ស​ជ​ណ​.​អប​ព​ ចុះ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដោយ​បញ្ជាក់​ថា​ ការ​ចោទប្រកាន់​ទៅ​លើ​លោក​ អ៊ុ​ក​ សំ​អុល​ គឺ​មិន​ពិត​ និង​បាន​អះអាង​ទៀត​ថា​ ក្នុង​នាម​រដ្ឋបាល​ក្រុង​បាន​លុង​គាត់​(​លោក​ អ៊ុ​ក​ សំ​អុល​)​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួលយក​សេវា​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​សាលាក្រុង​បាន​លុង​ ដោយ​បាន​អប់រំ​ណែនាំ​ដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ និង​មិន​អនុញ្ញាត​ឲ្យ​យក​កម្រៃ​សេវា​លើស​ពី​ច្បាប់​កំណត់​ (Sic!)​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ACU​ ដូច្នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​លោក​ អ៊ុ​ក​ សំ​អុល​ ធ្វើការ​សន្និដ្ឋាន​ថា​ ទំនងជា​អាច​ធ្វើ​ឲ្យ​សំណើ​របស់​ឯកឧត្តម​ ប៊ូ​ ឡាំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​ ដែល​ស្នើ​សុំ​ដក​មុខ​តំណែង​លោក​ អ៊ុ​ក​ សំ​អុល​ ពី​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​ ខេត្តរតនគិរី​ នោះ​ ប្រឈម​នឹង​ការ​បរាជ័យ​ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​សំណើ​ និង​ជា​ម្ចាស់​បណ្តឹង​មានការ​ខកចិត្ត​ពន់ពេក​ដែរ​ ។​

​លោក​ អ៊ុ​ក​ សំ​អុល​ ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១២​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​ ខេត្តរតនគិរី​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៩៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៤​ តាម​សំណើ​របស់​ឯកឧត្តម​ ស​ ខេ​ង​ (​បច្ចុប្បន្ន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ៕​

Bou-LamOuk-Sam-OlBou-Lam1Bou-LamOuk-Sam-Ol

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.