ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

រថយន្ត​ក្រសួង​ផ្កាយ​៤​ ទៀ​ បាញ់​ ត្រូវ​បាន​គេ​យក​មក​ដឹកឈើ​ប្រណីត​ខុសច្បាប់​

​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Jeep​ កូរ៉េ​ ពណ៌​ប៉ា​រ៉ា​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01.2-4918​ របស់​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​យ៉ាង​ហ៊ឺហា​ តែ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ស្ទាក់​ចាប់​បាន​ កាលពី​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ប្រគល់​ឲ្យ​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ល្មើស​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​នោះ​ មាន​ផ្ទុក​ឈើ​អារ​ប្រភេទ​ធ្នង់​ចំនួន​១១០​សន្លឹក​ ។​

​អនុលោម​តាម​ប្រកាស​លេខ​០៦៤/២០០៩​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សំគាល់​ស្ថាប័ន​កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ របស់​ក្រសួងការពារជាតិ​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ ត្រង់​ប្រការ​៤​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01.2-4918​ ជា​លេខ​កូដ​សំគាល់​ប្រើប្រាស់​ដោយ​ក្រសួងការពារជាតិ​ ប៉ុន្តែ​រថយន្ត​ល្មើស​ដែល​ដឹកឈើ​ប្រណីត​ខុសច្បាប់​នេះ​ បែរជា​ដាក់​ស្លា​កថា​របស់​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩​ទៅ​វិញ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.