ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​ផ្ទុះ​រឿងអាស្រូវ​មាន​សាច់​កណ្តុរ​បន្លំ​ដាក់​ជា​សាច់​មាន់​បំពង​ ក្នុង​ហាង​ KFC​ ដ៏​ល្បី​

​បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​គាត់​បាន​ទៅ​ទិញ​សាច់​មាន់​បំពង​ក្នុង​ហាង​ KFC​ ដ៏​ល្បី​មួយ​កន្លែង​នៅ​ California​ សហរដ្ឋអាមេរិក​ យក​មក​ទទួលទាន​ កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បែរជា​ប៉ះ​ចំ​សាច់​កណ្តុរ​បំពង​ មាន​ក្លិន​មិន​ប្រក្រតី​ទៅ​វិញ​ ។​

​ក្រោយ​កើត​មាន​ហេតុការណ៍​នេះ​ភ្លាមៗ​ បុរស​រង​គ្រោះ​បាន​ទំនាក់ទំនង​សួរនាំ​ទៅ​ម្ចាស់​ហាង​លក់​សាច់​មាន់​បំពង​ KFC​ ដ៏​ល្បី​នោះ​ ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​ហាង​ និង​អ្នកចាត់ការ​ក្នុង​ហាង​ទទួលស្គាល់​នូវ​កំហុសឆ្គង​របស់​ខ្លួន​ថា​ "​មាន​អ្នក​បន្លំ​ដាក់​"​ ។​

​ទោះ​យ៉ាងណា​ បុរស​រង​គ្រោះ​មិន​បាន​ប្តឹងផ្តល់​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ម្ចាស់​ហាង​ KFC​ ដ៏​ល្បី​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​បាន​ម្ចាស់​ហាង​ប៉ះប៉ូវ​ឲ្យ​បុរស​រង​គ្រោះ​ទទួលទាន​សាច់​មាន់​បំពង​មួយ​ចម្អែត​ដោយ​មិន​គិតថ្លៃ​​ ។​

​នេះ​គឺជា​ការ​ផ្ទុះ​ចេញ​នូវ​រឿងអាស្រូវ​ដ៏​ធំ​មួយ​របស់​ហាង​ KFC​ ដ៏​ល្បីឈ្មោះ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥​ ៕​

 

 

Filed in: Feature, សុខភាព, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.