ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

ជំហរ​នយោបាយ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ កាលពី​ជាង​២០​ឆ្នាំ​មុន​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ សូម​លើកយក​សេចក្តីថ្លែងការណ៍​ ចុះ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​១៩៩៤​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជំហរ​នយោបាយ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​(​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ជិត​២១​ឆ្នាំ​មុន​ មក​ចុះ​ផ្សាយ​រំលឹក​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ស្វែង​យល់​ទុកជា​ការ​ពិចារណា​ ដូច​ខាងក្រោម​ ៖

១-​ក្នុង​ពេល​ថ្មីៗ​នេះ​ មាន​សារព័ត៌មាន​ខ្លះ​បាន​ផ្សាយដំណឹង​ និង​ធ្វើ​វិភាគ​ទាក់ទង​ដល់​រូប​ខ្ញុំ​ថា​ បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ដណ្តើម​អំណាច​គ្នា​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​នៅ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​ ។​

២-​តាំងពី​មុន​រហូត​ដល់​បច្ចុប្បន្ន​ និង​តទៅ​អនាគត​ ក្នុង​ជីវិត​នយោបាយ​របស់ខ្ញុំ​ ខ្ញុំ​នឹង​ខំតស៊ូ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ដោយ​ពិតប្រាកដ​នូវ​លទ្ធិប្រជាធិបតេយ្យ​ សេរីនិយម​ ពហុបក្ស​ ដើរ​ឆ្ពោះទៅ​រក​បន្តិច​ម្តងៗ​នូវ​ការ​ការពារ​សិទ្ធិ​មនុស្ស​ ការ​បំបាត់​អំពើ​ពុក​រលួយ​ ជំរុញ​ប្រទេស​កម្ពុជា​ឲ្យ​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ ។​

៣-​ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​ដើម្បី​បញ្ជាក់​សា​ជា​ថ្មី​ថា​ ខ្ញុំ​គ្មាន​មហិច្ឆតា​នយោបាយ​នឹង​ធ្វើការ​ប្រណាំងប្រជែង​ដណ្តើម​អំណាច​ផ្ទាល់ខ្លួន​ ប្រឆាំង​នឹង​អ្នក​នេះ​ ឬ​អ្នក​នោះ​ ទោះ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី​ ឬ​នៅ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​ក្តី​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.