ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ពិភពលោក​ចំណាយ​ប្រាក់​អស់​១៤​លាន​លាន​ដុល្លារ​ ទៅ​លើ​សង្គ្រាម​កាលពី​ឆ្នាំ​២០១៤

​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​សន្តិភាព​(IEP)​ បាន​បញ្ចេញ​នូវ​របាយការណ៍​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​ ដោយ​រក​ឃើញ​ថា​ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ ពិភពលោក​ទាំងមូល​បាន​ចំណាយ​ប្រាក់​អស់​ចំនួន​១៤.០០០.០០០​លាន​ដុល្លារ​អា​មេ​រិ​កលើ​សង្គ្រាម​ ជា​ពិសេស​សង្គ្រាម​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ប្រទេស​ស៊ី​រី​ ដែល​ការ​ចំណាយ​ប្រាក់​ដ៏​សម្បើម​នេះ​ស្មើនឹង​១/៣​នៃ​អត្រា​ផលិតផល​សរុប​ក្នុងស្រុក​របស់​សកលលោក​ ឬ​ស្មើនឹង​ផលិតផល​នៃ​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប​ ដូច​ជា​ អង់គ្លេស​ បារាំង​ អា​ល្លឺ​ម៉​ង់​ អេ​ស្ប៉ា​ញ​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ រួម​មាន​ កា​ណា​ដា​ និង​ប្រេ​ស៊ី​ល​ ។​

​ដោយសារ​ទំហំ​នៃ​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​លើ​សង្គ្រាម​ដូច្នេះ​ ទើប​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​សន្តិភាព​បាន​ធ្វើការ​អំពាវនាវ​ផង​ដែរ​ឲ្យ​បណ្តា​មេដឹកនាំ​ក្នុង​ពិភពលោក​គិតគូរ​ឡើង​វិញ​អំពី​សន្តិភាព​នៅ​ទូ​ទាំង​សកលលោក​ ៕​

War-2014-in-Gaza

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.