ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សុនខ​កំពុង​ហ្វឹកហាត់​ខាង​សមត្ថភាព​ជំនាញ​ និង​វិន័យ​ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​

​ទោះបី​ពិភពលោក​បច្ចុប្បន្ន​មាន​បច្ចេកវិជ្ជា​ជឿនលឿន​ទាំង​មនុស្ស​ ទាំង​សម្ភារៈ​ក៏​ដោយ​ ក៏​ទន្ទឹម​នឹង​នេះ​សត្វ​សុនខ​បាន​ដើរតួ​បំពេញការងារ​ជា​ជំនួយ​ដល់​មនុស្ស​មួយ​ផ្នែក​ធំ​ ជា​អាទិ៍​ ខាង​ការងារ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ចរាចរណ៍​គ្រឿងញៀន​ ការងារ​រុករក​មីន​ និង​គ្រឿងផ្ទុះ​ផ្សេងៗ​…​។​ល​។​ ខណៈ​បុគ្គល​ខ្លះ​បាន​ប្រើប្រាស់​សត្វ​សុនខ​សម្រាប់​ឲ្យ​យាមកាម​ផ្ទះសម្បែង​ ឲ្យ​ប្រមាញ់​សត្វព្រៃ​ ឬ​ធ្វើ​ជា​ចំណីអាហារ​ក៏​ពិតមែន​ ។​ ក្នុង​នាម​បំពេញការងារ​ជា​ជំនួយការ​ឲ្យ​មនុស្ស​ គឺ​សត្វ​សុនខ​ត្រូវ​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់​ខាង​សមត្ថភាព​ជំនាញ​ និង​ខាង​វិន័យ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត​ផង​ ។​

​ព័ស្តុតាង​ដូច​ជា​សត្វ​សុនខ​ទាំង​៦​ក្បាល​ដូច​ក្នុង​រូបភាព​ដែល​បង្ហាញ​ជូ​នេះ​ គឺ​កំពុង​ទទួល​បានការ​បង្ហាត់​ឲ្យ​មាន​សមត្ថភាព​ជំនាញ​ និង​មាន​វិន័យ​របៀបរៀបរយ​គួរ​ឲ្យ​កោតសរសើរ​ ដែល​ហ្វឹកហាត់​ផ្ទាល់​ដោយ​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ Zhejiang​ ប្រទេស​ចិន​ ។​ សត្វ​សុនខ​ទាំងនោះ​បាន​ពាំ​ចាន​អង្គុយ​បន្តកន្ទុយ​គ្នា​តាម​លំដាប់​លេខ​រៀង​ រង់ចាំ​គ្រូបង្វឹក​ធ្វើ​សញ្ញា​ឲ្យ​ ដើម្បី​មក​ទទួល​អាហារ​ថ្ងៃត្រង់​ម្តង​មួយៗ​ ។​

​ដោយឡែក​ ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ នៅ​កម្ពុជា​ បាន​យក​រូបភាព​សត្វ​សុនខ​ទាំង​៦​ក្បាល​ដែល​កំពុង​ហ្វឹកហាត់​ខាង​វិន័យ​នៅ​ប្រទេស​ចិន​នោះ​ មក​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រភេទ​មនុស្ស​មួយ​ចំនួន​ដែល​មិន​គោរព​ច្បាប់​នៅ​កម្ពុជា​ ដូច​ជា​ ការ​បើកបរ​រថយន្ត​បញ្ច្រាសទិស​ចរាចរណ៍​ នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជាដើម​…​។​ល​។​ គឺ​មនុស្ស​ប្រភេទ​នេះ​មាន​ខួរក្បាល​ស្វែង​យល់​អន់​ថយ​ជាង​សត្វ​សុនខ​ទាំង​៦​ក្បាល​នោះ​ទៅ​ទៀត​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.