ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ប៉េ​អឹ​ម​ផ្ទៃ​ប្រទេស​ប្រកាស​ថា​ គ្មាន​ Account​ Facebook​ ប្រើ​រូប​និង​ឈ្មោះ​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ និង​ឧត្តមសេនីយ៍​ រ័​ត្ន​ ស្រ៊ា​ង​ ទេ​

​នៅ​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ អេ​ង​ ហ៊ី​ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិន​ទទួលខុសត្រូវ​ចំពោះ​ព័ត៌មាន​ដែល​ចេញផ្សាយ​ពី​បណ្តាញ​ព័ត៌មាន​សង្គម​(Facebook)​មួយ​ចំនួន​ ដូច​ជា​ Facebook​ ប្រើ​រូប​ និង​ឈ្មោះ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​លោក​ឧត្តមសេនីយ៍ទោ​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ព្រមទាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឡើយ​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដដែល​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ដើម្បី​ជៀសវាង​ការ​ភ័ន្ត​ច្រឡំ​ជា​សាធារណៈ​មក​លើ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ​ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សូម​ធ្វើការ​ប្រកាស​ថា​ បណ្តាញ​ព័ត៌មាន​សង្គម​ដែល​ទទួលស្គាល់​ដោយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ មាន​ ៖​ Facebook​ រូប​សញ្ញាណ​(​អហ​)​ និង​ឈ្មោះ​ Grk​ Opc(​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​)​ រូប​សញ្ញាណ​(​អាវុធហត្ថ​ជិះ​ម៉ូតូ​អម​)​ និង​ឈ្មោះ​ ទស្សនាវដ្តី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​រូប​សញ្ញាណ​(​អហ​)​និង​ឈ្មោះ​ Spokesman​ of​ GRK​ ៕​

PM-Declaration

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.