ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ភ្ញៀវ​អា​ហ្វ​ហ្គា​នី​ស្ថាន​ បំបាក់​កម្ពុជា​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល​ ១-០

​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ ត្រូវ​បាន​ក្រុម​ភ្ញៀវ​អា​ហ្វ​ហ្គា​នី​ស្ថាន​បំបាក់​ក្នុង​លទ្ធផល​ ០-១​ សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ FIFA​ World​ Cup​ 2018​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ នា​រាត្រី​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ ខណៈ​អ្នកគាំទ្រ​កីឡាបាល់ទាត់​សម្តែង​នូវ​កា​រខក​ចិត្តជា​លើក​ទី​២​ បន្ទាប់​ពី​កម្ពុជា​ម្ចាស់ផ្ទះ​ត្រូវ​បាន​ភ្ញៀវ​សិង្ហ​បុរី​លត់​យ៉ាង​ចាស់ដៃ​ ក្នុង​លទ្ធផល​ ០-៤​ កន្លង​ទៅ​ថ្មីៗ​នេះ​ ។​

​នេះ​គឺជា​លទ្ធផល​បរាជ័យ​ជា​លើក​ទី​២​ហើយ​សម្រាប់​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ នៅ​លើ​ទឹកដី​ខ្លួនឯង​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ World​ Cup​ 2018​ បន្ទាប់​ពី​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ភ្ញៀវ​សិង្ហ​បុរី​កាលពី​វេលា​ល្ងាច​នា​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្នុង​លទ្ធផល​ ០-៤​ ហើយ​នៅ​រាត្រី​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ ក៏​ត្រូវ​បាន​ចាញ់​ក្រោម​ថ្វី​ជើង​របស់​ភ្ញៀវ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​លទ្ធផល​ ០-១​ ថែម​ទៀត​ ៕​

Cambodia-0-1-2Cambodia-0-1

Filed in: Feature, កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.