ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

មេដឹកនាំ​គណបក្សកាន់អំណាច​លំដាប់​ទី​៤​និង​ទី​៥​ ត្រូវ​បាន​ទទួល​គោរមងារ​ជា​”​សម្តេច​”

​កាលពី​ថ្ងៃអាទិត្យ​ ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ថ្នាក់ដឹកនាំ​កំពូល​លំដាប់​ទី​៤​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្នឹម​នៅ​កម្ពុជា​ គឺ​ឯកឧត្តម​ ស​ ខេ​ង​ ត្រូវ​បាន​ព្រះករុណា​ ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ប្រោស​ព្រះ​រាជទាន​គោរមងារ​ជា​"​សម្តេច​ក្រឡាហោម​"​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦៣៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ និង​ថ្នាក់ដឹកនាំ​កំពូល​លំដាប់​ទី​៥​នៃ​គណបក្សកាន់អំណាច​ដដែល​នេះ​ គឺ​ឯកឧត្តម​ សាយ​ ឈុំ​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ប្រោស​ព្រះ​រាជទាន​គោរមងារ​ជា​"​សម្តេច​វិបុល​សេនា​ភក្តី​"​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៥/៦៣៣​ ចុះ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អាយុ​៦៤​ឆ្នាំ​ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ លំដាប់​លេខ​រៀង​ទី​៤(​ត្រូវ​ឡើង​លំដាប់​លេខ​រៀង​ទី​៣​ ក្រោយ​ពេល​សម្តេច​អគ្គសេនាបតី​តេ​ជោ​បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ឡើង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ជំនួស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ ដែល​ទទួលមរណភាព​)​ បាន​និង​កំពុង​កាន់កាប់​មុខ​តំណែង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ។​

​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ អាយុ​៧០​ឆ្នាំ​ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ លំដាប់​លេខ​រៀង​ទី​៥(​ត្រៀម​ឡើង​លំដាប់​លេខ​រៀង​ទី​៤)​ និង​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​(​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​)​ កំពុង​កាន់កាប់​មុខ​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣(​ទើប​ឡើង​កាន់​តំណែង​នា​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រោយ​មរណភាព​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ ក្នុង​លំដាប់ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​មាន​ថ្នាក់ដឹកនាំ​ចំនួន​៦​នាក់​ហើយ​ដែល​ទទួល​បាន​គោរមងារ​ជា​"​សម្តេច​"​ គឺ​ ៖​ ១-​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​(​ទទួលមរណភាព​នា​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៥)​ ២-​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ៣-​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ហេង​ សំ​រិ​ន​ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ ។​ ៤-​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ លំដាប់​លេខ​រៀង​ទី​១៥(​ត្រៀម​ឡើង​លេខ​រៀង​ទី​១៤)​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ ។​ ៥-​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ និង​ ៦-​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ៕​

Samdech-Sar-Kheng Samdech-Say-Chhum

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.