ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

អ្នកឧកញ៉ា​ ហ៊ុន​ តូ​ ក្មួយ​ប្រុស​បុរស​ខ្លាំង​ លេង​ម៉ូ​ដ​និង​ស៊េរី​រថយន្ត​ទំនើប​តម្លៃ​ជាង​១​លាន​ដុល្លារ​

​ឈាន​ចូល​មក​ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ​ ក្រៅពី​ប្រភេទ​រថយន្ត​ទំនើបៗ​ជា​ច្រើន​ដែល​បាន​ចរាចរណ៍​នៅ​កម្ពុជា​ គឺ​អ្នកលេង​ម៉ូ​ដ​និង​ស៊េរី​រថយន្ត​ទំនើប​ បាន​ចាប់អារម្មណ៍​ទៅ​នឹង​វត្តមាន​រថយន្ត​ប្រភេទ​ Sport​ ទំនើប​មួយ​គ្រឿង​ ដែល​ចាត់​ទុក​ថា​ ជា​កំពូល​រថយន្ត​ម៉ាក​ McLaren​ P1​ តម្លៃ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​(​មិន​ទាន់​គិត​ពន្ធ​នាំ​ចូល​)​ បង្ហាញខ្លួន​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ហ៊ឺហា​ ។​

​ប្រភព​ព័ត៌មាន​ពី​អ្នក​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារសាធារណៈ​(​គណៈកម្មការ​ទី​៤)​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ រថយន្ត​ Sport​ ទំនើប​ដែល​ជា​កំពូល​រថយន្ត​ម៉ាក​ McLaren​ P1​ បច្ចុប្បន្ន​មាន​តែ​មួយ​គ្រឿង​គត់​ចរាចរណ៍​នៅ​កម្ពុជា​នោះ​ គឺជា​កម្មសិទ្ធិ​របស់​អ្នកឧកញ៉ា​ ហ៊ុន​ តូ​ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ និង​ត្រូវជា​ក្មួយ​ប្រុស​បង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ក្នុង​នាម​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​ លោក​ ហ៊ុន​ តូ​ ត្រូវ​បាន​តែងតាំង​ជា​អ្នកឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០០/០៨៤​ ចុះ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០០០​ ៕​

McLaren-1McLaren

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.