ឯកសណ្ឋានរបស់នគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ត្រូវបានអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម យកមកបង្ហោះលេងសើចតាមការបំពាក់ឲ្យកូនក្មេងអាយុក្រោម១០ឆ្នាំ ដោយដាក់ចំណងជើងថា "មេ Police វ័យក្មេង" ។
ប្រិយមិត្តអ្នកលេង Facebook មួយចំនួន បានធ្វើការរិះគន់ថា ថ្វីដ្បិតជាសិល្បៈនៃការលេងសើច "យកអាវឪពុកបំពាក់ឲ្យកូន ឬក្មួយ ឬចៅ" ប៉ុន្តែរូបភាពនេះគឺជាការលេងសើចជ្រុល ពីព្រោះជាឯកសណ្ឋាន និងឋានន្តរស័ក្តិរបស់មន្ត្រីនគរបាលជាតិកម្ពុជាទាំងមូល មិនគួរយកមក "ប្រមាថ" ដូច្នេះឡើយ ៕