ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ដែល​មាន​ស្រោមដៃ​ក្នុង​ប៊ីដុង​ទឹក​ ត្រូវ​បាន​សមត្ថកិច្ច​បិទ​លែង​ឲ្យ​ដំណើរការ​ហើយ​

​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​មួយ​កន្លែង​យីហោ​ វី​រ៉ា​ ឋិត​នៅ​ភូមិ​រោង​ម៉ាស៊ីន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ មាន​បុរស​ឈ្មោះ​ បិ​ន​ សុធា​រ័​ត្ន​ អាយុ​២៥​ឆ្នាំ​ ជា​ម្ចាស់​សិប្បកម្ម​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ចុះ​បិទ​លែង​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ក្រោយ​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មាន​ស្រោមដៃ​នៅ​ក្នុង​ប៊ីដុង​ទឹក​សុទ្ធ​ចំណុះ​២០​លី​ត្រ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រួច​មក​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាក់ទង​ទៅ​នឹង​ដំណើរការ​អាជីវកម្ម​របស់​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ខាងលើ​នេះ​ គឺ​នៅ​ពេល​ក្រុម​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បិទ​លែង​ឲ្យ​ដំណើរការ​ បាន​រក​ឃើញ​ថា​ គ្មាន​ច្បាប់​អនុញ្ញាត​ និង​ទីតាំង​ផលិត​គ្មាន​អនាម័យ​ ព្រមទាំង​គ្មាន​បច្ចេកទេស​ផលិត​ឲ្យ​សម​ស្រប​តាម​ស្តង់ដារ​នៃ​ការ​ផលិត​ទឹក​សុទ្ធ​ទៀត​ផង​ ។​

​ក្រុម​ប្រជាពលរដ្ឋ​ដែល​ជា​អតិថិជន​របស់​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​យីហោ​ វី​រ៉ា​ នោះ​ បាន​លើក​ឡើង​ថា​ តើ​កន្លង​មក​ខាង​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ត​ និង​ខាង​មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​នាំ​គ្នា​ធ្វើ​អ្វីខ្លះ​ ទើប​បណ្តែតបណ្តោយ​ឲ្យ​ទឹក​សុទ្ធ​យីហោ​ វី​រ៉ា​ អាច​ចរាចរណ៍​លក់ដូរ​នៅ​ទូ​ទាំង​ក្រុង​សិរី​សោភ័ណ​ទាំង​គ្មាន​អនាម័យ​ និង​គ្មាន​ច្បាប់​អនុញ្ញាត​រាប់​ឆ្នាំ​ដូច្នេះ​ទៅ​វិញ​ ?​ ឬ​មួយ​ក៏​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បិទ​ភ្នែក​ទទួលយក​សំណូក​ផលប្រយោជន៍​ជា​លុយកាក់​ពី​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​យីហោ​ វី​រ៉ា​ អស់​ទៅ​ហើយ​ ?

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​កំពុង​យក​ទឹក​សុទ្ធ​យីហោ​ វី​រ៉ា​ នោះ​ទៅ​ពិសោធន៍​ និង​ស៊ើបអង្កេត​បន្ថែម​ទៅ​តាម​នីតិវិធី​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ខណៈ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ឈ្មោះ​ បិ​ន​ សុធា​រ័​ត្ន​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាកសួរ​ និង​កសាង​សំណុំរឿង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ៕​

Water-2Water-3

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.