ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ក្រសួងការបរទេស​ទទួលស្គាល់​ថា​ ស្រះ​ទឹក​៥​កន្លែង​ដែល​យួន​ជីក​នៅ​ខេត្តរតនគិរី​ គឺ​ចូល​ក្នុង​ដី​ខ្មែរ​យ៉ាង​ជ្រៅ​

​នៅ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​កំណត់​ទូត​តវ៉ា​មួយ​ជូន​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​ទទួលស្គាល់​ថា​ ស្រះ​ទឹក​ចំនួន​៥​ មាន​ទំហំ​នីមួយៗ​៥​ម៉ែត្រ​ x​ ១៣​ម៉ែត្រ​ ដែល​អាជ្ញាធរ​វៀតណាម​បាន​ជីក​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០​ និង​លេខ​៤០​ ឋិត​ក្នុងភូមិ​ឡំ​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​នោះ​ គឺ​វៀតណាម​បាន​ជីក​ចូល​មក​ក្នុង​ដី​ខ្មែរ​យ៉ាង​ជ្រៅ​ ដោយ​យោង​តាម​ផែនទី​បោ​ន​(Bonne)​ខ្នាត​១/១០០.០០០​ ខណៈ​តំបន់​នោះ​មិន​ទាន់​មាន​កំណត់​ខណ្ឌសីមា​នៅឡើយ​ ។​

​កំណត់​ទូត​លេខ​១៣៨០MFA-IC/CL4​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៥​ របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ៖​ -​ស្រះ​ទឹក​ទី​១​និង​ទី​២​ជីក​ជាប់​គ្នា​ មាន​ចម្ងាយ​ប្រមាណ​៣៨០​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន​ ។​ -​ស្រះ​ទឹក​ទី​៣​ចម្ងាយ​ប្រមាណ​៣៩០​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន​ ។​ -​ស្រះ​ទឹក​ទី​៤​ចម្ងាយ​ប្រមាណ​៥៤៥​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន​ ។​ -​ស្រះ​ទឹក​ទី​៥​ចម្ងាយ​ប្រមាណ​៤៧០​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​ កងកម្លាំង​ចម្រុះ​ស្រុក​អូ​រយ៉ា​ដាវ​ សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​វរ​ការពារ​ព្រំដែន​គោក​ រួម​មាន​ នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣​ និង​យោធា​វរ​ការពារ​ព្រំដែន​គោក​លេខ​១០២​ ព្រមទាំង​កម្លាំង​ទីបញ្ជាការ​ស្រាល​ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ បានឃើញ​ស្រះ​ទឹក​ចំនួន​៥​កន្លែង​ និង​រណ្តៅ​ដី​ធំៗ​ផ្សេង​ទៀត​ត្រូវ​បាន​ភាគី​វៀតណាម​ប្រើ​គ្រឿងចក្រ​ជីក​រំលោភ​ចូល​មក​តំបន់​មិន​ទាន់​កសាង​ខណ្ឌសីមា​រវាង​កម្ពុជា​និង​វៀតណាម​ ឋិត​ក្នុងភូមិ​សាស្ត្រ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០​ និង​លេខ​៤០​ ៕​

MFA-2 MFA-30304

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.