ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

សម្តេច​សង្ឃ​ខ្មែរ​ ទេព​ វង្ស​ ចេះ​ប្រើ​ iPad​ ថតរូប​ហើយ​ ទោះបី​សរសេរ​អក្សរ​ខ្មែរ​ខុស​ច្រើន​

​បន្ទាប់​ពី​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ចុ​ត​ហ្មាយ​(​សរសេរ​)​អក្សរ​ខ្មែរ​របស់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អតីត​ជា​អនុប្រធាន​រដ្ឋសភា​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ មាន​កំហុសឆ្គង​ផ្នែក​អក្ខរាវិរុទ្ធ​ច្រើន​អនេក​នោះ​រួច​មក​ ក្រុម​អ្នក​សិក្សា​រៀនសូត្រ​ទាំង​ខាង​ផ្លូវពុទ្ធចក្រ​ ទាំង​ខាង​ផ្លូវអាណាចក្រ​ និង​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​ Facebook​ ដ៏​ពេញ​និយម​ បាន​នាំ​គ្នា​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​សា​ជា​ថ្មី​ទៅ​លើ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ ដែល​ព្រះ​អង្គ​ចេះ​ប្រើប្រាស់​ iPad​ ដើម្បី​ថតរូប​នៅ​ក្នុង​ពិធីបុណ្យ​សាសនា​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នា​ពេល​កន្លង​មក​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ ជា​ព្រះសង្ឃ​ និង​ជា​គ្រហស្ថ​មួយ​ចំនួន​ បាន​បញ្ចេញ​ព្រះ​តម្រិះ​ និង​មតិ​ថា​ សូម​អបអរសាទរ​ចំពោះ​សម្តេច​សង្ឃ​ខ្មែរ​ ទេព​ វង្ស​ ដែល​ព្រះ​អង្គ​ឆ្លាត​ជាង​មុន​ ចេះ​ប្រើប្រាស់​បច្ចេកវិជ្ជា​ទាន់សម័យ​ទំនើប​ និង​សូម​ព្រះ​អង្គ​ប្រើប្រាស់​ Facebook​ ផង​ ដើម្បី​តាមដាន​ព័ត៌មាន​ពិត​ក្នុង​សង្គម​ទាន់​ហេតុការណ៍​ កុំ​ឲ្យ​គេ​កុហក​បោកប្រាស់​បាន​ ។​ លើស​ពី​នេះ​ សូម​ព្រះ​អង្គ​បញ្ឈប់​ការ​រុកកួន​ទៅ​លើ​ព្រះសង្ឃ​ដែល​ចូលរួម​សកម្មភាព​ជួយ​កិច្ចការ​សង្គម​ តាម​រយៈ​ការ​ថតរូប​ ថត​វី​ដេ​អូ​ ផលិត​ព័ត៌មាន​ ផ្សព្វផ្សាយ​ និង​ចែកចាយ​ សម្តែង​ការ​តស៊ូ​មតិ​ ការពារ​សិទ្ធិ​មនុស្ស​ សិទ្ធិ​លំនៅ​ឋាន​ ដីធ្លី​ ព្រៃឈើ​ និង​យុត្តិធម៌​សង្គម​ ជាដើម​…​។​ល​។​ តទៅ​ទៀត​ ។​

​តាម​ការ​កត់សម្គាល់​ គឺ​បច្ចេកវិជ្ជា​ទំនើប​តាម​រយៈ​ទូរស័ព្ទ​ដៃ​ Smart​ Phone​ ក្តី​ iPad​ ក្តី​ និង​កុំ​ព្យូ​រ​ទ័​រ​ក្តី​ បាន​ធ្លាក់​ទៅ​ក្នុង​ព្រះ​ហស្ត​-​ដៃ​របស់​ព្រះសង្ឃ​ និង​គ្រហស្ថ​ដែល​មាន​លទ្ធភាព​សម្រាប់​ប្រើប្រាស់​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ៕​

Tep-VongMonk-Iphone Tep-Vong-066

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.