ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ភ្ញៀវ​សិង្ហ​បុរី​លត់​កម្ពុជា​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល​៤-០​ ខណៈ​អ្នកគាំទ្រ​បាល់ទាត់​ខកចិត្ត​

​នៅ​ចំពោះ​កែវភ្នែក​របស់​ទស្សនិកជន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ ត្រូវ​បាន​ក្រុម​ភ្ញៀវ​សិង្ហ​បុរី​លត់​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​ ០-៤​ សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ FIFA​ World​ Cup​ 2018​ ជុំ​ទី​២​ លើក​ទី​១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ កាលពី​វេលា​ល្ងាច​នា​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ខណៈ​អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​លើក​ដំបូង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ។​

​ទោះបី​សិង្ហ​បុរី​ផ្តល់​ភាព​ជូរ​ចត់​ឲ្យ​កម្ពុជា​ក្នុង​លទ្ធផល​ ៤-០​ សម្រាប់​ការ​ប្រកួត​ជម្រុះ​ World​ Cup​ 2018​ យ៉ាងណា​ក្តី​ ក៏​ប៉ុន្តែ​ជា​ព្រឹត្តិការណ៍​លើក​ដំបូង​ហើយ​ដែល​ការ​ប្រកួត​នេះ​មាន​អ្នក​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដ៏​ច្រើន​ ដើម្បី​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ដល់​កីឡាករ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ។​

​ក្រុម​អ្នកគាំទ្រ​ភាគច្រើន​ថ្វី​ដ្បិត​ទទួល​រង​នូវ​ការ​ខកចិត្ត​ ប៉ុន្តែ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា​ វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​ ព្រម​ជាមួយ​គ្នា​នឹង​មាន​អ្នក​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ ហើយ​កត្តា​សំខាន់​ក៏​មិន​ត្រូវ​មើល​រំលង​នោះ​ គឺ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ក្នុង​វិស័យ​កីឡាបាល់ទាត់​នេះ​ផង​ដែរ​ ៕​

Singapore-Cambodia Sport-Support-6 Sport Support (1) Sport Support (2)

Filed in: Feature, កីឡា, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.