ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

មេ​បក្ស​កាន់​អំណាច​ទទួលមរណភាព​ ខណៈ​បុរស​ខ្លាំង​នឹង​ឡើង​កាន់​តំណែង​ជា​ប្រធាន​បក្ស​

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ជា​ ស៊ី​ម​ បាន​ទទួលមរណភាព​ហើយ​នៅ​វេលា​ម៉ោង​១៥​និង​៤៥​នាទី​ នា​ថ្ងៃ​ចន្ទ​ ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​ ដោយ​រោគាពាធ​ ហើយ​ពិធី​កាន់ទុក្ខ​ជា​ផ្លូវការ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​កំណត់​នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​ខាង​មុខ​ ខណៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ក្លាយជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ។​

​សម្តេច​ ជា​ ស៊ី​ម​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ប្រោស​ព្រះ​រាជទាន​គោរមងារ​ជាស​ម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៧/៥០៥​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០០៧​ និង​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១១៨៨​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០០៩​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្រោយ​មរណភាព​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ជា​ ស៊ី​ម​ ដែល​មាន​ទីប្រឹក្សា​ចំនួន​២៩៨​នាក់​ និង​ជំនួយការ​ចំនួន​៤៨​នាក់​ គិត​ត្រឹម​ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ នឹង​មានការ​ដោះ​ដូរ​រុះរើ​រចនាសម្ព័ន្ធ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ក្នុង​កម្រិត​ទ្រង់ទ្រាយ​ធំ​ជាក់​ជា​មិន​ខាន​ ៕​

Chea-Sim

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.