ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

មន្ត្រី​ខ្វែងគំនិត​គ្នា​រឿង​លុយ​ ករណី​បូម​ស្តារ​ដីដុះ​នៅ​ចុង​ជ្រោយចង្វា​ និង​កោះ​គ្រប​បាយ​

​ក្រុម​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​និង​កំពុង​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ផលប្រយោជន៍​លុយកាក់​ ក្នុង​រឿង​បូម​ស្តារ​ដីដុះ​នៅ​ចុង​ជ្រោយចង្វា​ និង​កោះ​គ្រប​បាយ​ មុខ​ព្រះ​បរមរាជវាំង​ ដែល​ជា​គម្រោង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រគល់​សិទ្ធិ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ មាន​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ ជា​អភិបាល​ ជា​អ្នក​អនុវត្តន៍​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​អនុវត្ត​គម្រោង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ឡើយ​ ដ្បិត​មានការ​រារាំង​ពី​សំណាក់​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ មាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​រដ្ឋមន្ត្រី​ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​ពាក់ព័ន្ធ​នឹង​ការងារ​បូម​ស្តារ​ដីល្បាប់​ដុះ​នៅ​ចុង​ជ្រោយចង្វា​ និង​កោះ​គ្រប​បាយ​នោះ​ បាន​ឲ្យ​ដឹង​ថា​ ខាង​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​ប្រាប់​ទៅ​ខាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ថា​ បើ​ដីល្បាប់​ និង​ល្បាប់​លាយ​ខ្សាច់​ដែល​បូម​ចេញ​យក​ទៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​សាលា​រាជធានី​ភ្នំពេញ​ គឺ​ក្រសួង​មិន​យក​តម្លៃ​សូ​យ​សារ​ និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម​ទេ​ ប៉ុន្តែ​បើ​យក​ទៅ​លក់​ឲ្យ​ឯកជន​ ត្រូវ​បង់​សួយ​សារ​ និង​តម្លៃ​អត្ថប្រយោជន៍​បន្ថែម​ ។​ រីឯ​ខាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ គម្រោង​បូម​ស្តារ​ដីដុះ​នៅ​ចុង​ជ្រោយចង្វា​ និង​កោះ​គ្រប​បាយ​មុខ​ព្រះ​បរមរាជវាំង​ តាម​ការ​បង្គាប់បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​ សាលា​រាជធានី​ភ្នំពេញ​គ្មាន​ខ្ទង់​ថវិកា​សម្រាប់​ចំណាយ​ទេ​ គឺ​មាន​តែ​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​ចាត់ចែង​ តាម​របៀប​"​យក​ស្លឹក​ត្នោត​ខ្ទប់​ស្ករត្នោត​"​ ។​

​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​រាជរដ្ឋាភិបាល​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា​ រូបភាព​នៃ​ការ​ខ្វែងគំនិត​គ្នា​រវាង​ក្រសួង​រ៉ែ​និង​ថាមពល​ និង​សាលា​រាជធានី​ភ្នំពេញ​នេះ​ គឺ​ទំនងជា​គេច​មិន​ផុត​ពី​ការ​តម្រូវ​ឲ្យ​អាជ្ញាធរ​ធ្វើ​របាយការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​សុំ​ការ​សម្រេច​សា​ជា​ថ្មី​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ​ ៕​

Case--00

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.