ថ្ងៃ ចន្ទ ទី ២៤ ខែ មករា ឆ្នាំ ២០២២

កម្ពុជា​តវ៉ា​ឲ្យ​ឥណ្ឌា​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនា​ប្ម័​ទ​ប្រាសាទអង្គរវត្ត​

​នៅ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​មួយ​ទៅ​ក្រសួងការបរទេស​នៃ​ប្រទេស​ឥណ្ឌា​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ Mahavir​ Mandir​ Trust​ បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនា​ប្ម័​ទ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ ដោយ​កំណត់​ទូត​តវ៉ា​បាន​គូសបញ្ជាក់​ថា​ "​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​សាងសង់​ចម្លង​តាម​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម​នេះ​ គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​មាន​តម្លៃ​មនុស្សជាតិ​លេចធ្លោ​ជាស​កល​ ។​ ជាង​នេះ​ទៀត​ ប្រាសាទអង្គរវត្ត​ជា​និមិត្តរូប​ដែល​មាននៅ​ក្នុង​ទង់ជាតិ​កម្ពុជា​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​"​ ។​

​នៅ​ទី​បញ្ចប់​ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​ក្រសួងការបរទេស​ឥណ្ឌា​ឲ្យ​ធ្វើការ​ពិចារណា​យ៉ាង​ម៉ត់ចត់​ជា​បន្ទាន់​នូវ​គម្រោង​សាងសង់​ចម្លង​តាម​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ ដើម្បី​ថែរក្សា​ទំនាក់ទំនង​ប្រពៃណី​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​និង​ប្រជាជន​យើង​ទាំង​ពីរ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ប្រទេស​ឥណ្ឌា​មាន​គម្រោង​សាងសង់​ប្រាសាទ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ដោយ​ចម្លង​តាម​រចនា​ប្ម័​ទ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​នោះ​ គឺ​បាន​កើត​ឡើងជា​យូរ​មក​ហើយ​ ក្នុង​ន័យ​សាកល្បង​ជំហរ​របស់​កម្ពុជា​ តើ​មាន​ប្រតិកម្ម​យ៉ាងណា​ ខណៈ​គម្រោង​នេះ​ត្រូវ​បាន​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បញ្ចេញ​នូវ​ប្រតិកម្ម​តវ៉ា​ជំទាស់​យ៉ាង​ខ្លាំងក្លា​រហូត​ទល់​បច្ចុប្បន្ន​ ៕​

angkor_wat_aerial Angkor-Wat--India Angkor-Wat-India1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.