ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

រយៈពេល​០១​ខែ​ ឯកឧត្តម​ សោម​ ច័ន្ទ​ឌី​ណា​ រត់​ពី​ក្រសួងយុត្តិធម៌​ទៅ​ដល់​ក្រសួងមហាផ្ទៃ​

​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ និង​បន្ទាប់​ពី​បាន​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ស៊ប់​ពេញទី​រួច​មក​ លោក​ សោម​ ច័ន្ទ​ឌី​ណា​ ដែល​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​០២៨​ ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៣១​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៥​ ពោល​គឺ​ទទួល​បាន​ឋានៈ​ជា​"​ឯកឧត្តម​"​បន្ត​ដូច​កាល​នៅ​ធ្វើ​ជា​សមាជិក​ គ​.​ជ​.​ប​ ។​

​ប៉ុន្តែ​ រយៈពេល​០១​ខែ​ក្រោយមក​ ឯកឧត្តម​ សោម​ ច័ន្ទ​ឌី​ណា​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ទៅ​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៥/៤១៣​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​ មាន​ន័យ​ថា​ ក្នុង​រយៈពេល​០១​ខែ​ ឯកឧត្តម​ សោម​ ច័ន្ទ​ឌី​ណា​ បាន​រត់​ពី​ក្រសួងយុត្តិធម៌​ទៅ​ដល់​ក្រសួងមហាផ្ទៃ​ ។​

​គេ​មិន​អាច​ដឹង​អំពី​មូលហេតុ​ជាក់លាក់​ក្រៅពី​សាមីខ្លួន​ ដែល​ធ្វើ​ឲ្យ​ឯកឧត្តម​ សោម​ ច័ន្ទ​ឌី​ណា​ រត់​ពី​ក្រសួងយុត្តិធម៌​ ទៅ​ក្រសួងមហាផ្ទៃ​ ក្នុង​ឋានៈ​ជា​អនុរដ្ឋលេខាធិការ​ដូច​គ្នា​នោះ​ទេ​ ៕​

Som-Chan-Dyna  Som-Chan-Dyna-07 (2)Som-Chan-Dyna-07 (1)

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.