ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

មន្ត្រី​សុរិយោដី​ល្បីឈ្មោះ​ម្នាក់​នៃ​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ និង​គូកន​ ត្រូវ​បាន​អ្នក​មានរឿង​ក្តី​ប្តឹង​ទៅ​ ACU

​ប្រធាន​ការិយាល័យ​សុរិយោដី​ និង​ភូមិសាស្ត្រ​(​ស​ដ​ភ​)​នៃ​មន្ទីរ​រៀបចំ​ដែន​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​(​ដ​ន​សស​)​ខេត្តបន្ទាយមានជ័យ​ ដ៏​ល្បីឈ្មោះ​ម្នាក់​ គឺ​លោក​ ឡេ​ង​ ម៉ា​រី​ ព្រមទាំង​គូកន​ ត្រូវ​បាន​លោក​ កែវ​ ណា​ន​ ជា​កម្មសិទ្ធិករ​នៃ​ដីធ្លី​មួយ​កន្លែង​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០០១២៦(Cviii0043)​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​១៩៩៦​ ឋិត​នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​(​អតីត​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ ឃុំ​ប៉ោយ​ប៉ែ​ត​ ស្រុក​អូរ​ជ្រៅ​)​ ខេត្តបន្ទាយមានជ័យ​ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឈ្មោះ​ ខៀវ​ ទង​ នៅ​ស្ថាប័ន​តុលាការ​កំពូល​ ដាក់​ពាក្យ​ប្តឹង​គោរព​ជូន​ឯកឧត្តម​ បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ នា​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​គំនូស​ប្លង់​បង្ហាញ​ការ​វាស់វែង​ទីតាំង​ដី​ទំនាស់​ ចុះ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៥​ និង​របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​វាស់វែង​ និង​គូស​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​ទំនាស់​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ ដូច​មាន​ភ្ជាប់​នឹង​ដីកា​បញ្ជូន​លេខ​២០៩/១៥​ដ​ន​សស​.​ប​ជ​/​ស​ដ​ភ​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​ របស់​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ គោរព​ជូន​ឯកឧត្តម​ប្រធាន​តុលាការ​កំពូល​ មាន​ភាព​មិន​ប្រក្រតី​ នាំ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ និង​ផលប្រយោជន៍​របស់​ខ្លួន​ដែល​ជា​កម្មសិទ្ធិករ​នៃ​ដី​ទំនាស់​ ។​

​ពាក្យបណ្តឹង​របស់​លោក​ កែវ​ ណា​ន​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មេត្តា​បើក​ការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​ទៅ​លើ​របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​វាស់វែង​ និង​គូស​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​ទំនាស់​របស់​លោក​ប្រធាន​ការិយាល័យ​ ស​ដ​ភ​ នៃ​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ដែល​មាន​ភាព​មិន​ប្រក្រតី​នេះ​ និង​សូម​ឲ្យ​មាន​វិធានការ​តាម​ផ្លូវច្បាប់​ទៅ​លើ​លោក​ ឡេ​ង​ ម៉ា​រី​ ប្រធាន​ការិយាល័យ​ ស​ដ​ភ​ នៃ​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ និង​គូកន​ ។​

​ការ​ដាក់​ពាក្យបណ្តឹង​របស់​លោក​ កែវ​ ណា​ន​ ទៅ​ ACU​ គឺ​បន្ទាប់​ពី​រូប​លោក​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ធ្វើការ​បដិសេធ​គំនូស​ប្លង់​បង្ហាញ​ការ​វាស់វែង​ទីតាំង​ដី​ទំនាស់​ ចុះ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៥​ រវាង​ដើមចោទ​ឈ្មោះ​ កែវ​ ណា​ន​ និង​ចុង​ចម្លើយ​ឈ្មោះ​ ខៀវ​ ទង​ ឋិត​នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​(​អតីត​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ ឃុំ​ប៉ោយ​ប៉ែ​ត​ ស្រុក​អូរ​ជ្រៅ​)​ ខេត្តបន្ទាយមានជ័យ​ និង​របាយការណ៍​ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ របស់​ក្រុមការងារ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ​ ស្តី​ពី​លទ្ធផល​ការ​វាស់វែង​ និង​គូស​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​ទំនាស់​ ឋិត​នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ដូច​មាន​ភ្ជាប់​នឹង​ដីកា​បញ្ជូន​លេខ​២០៩/១៥​ដ​ន​សស​.​ប​ជ​/​ស​ដ​ភ​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​ របស់​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ​ គោរព​ជូន​ឯកឧត្តម​ប្រធាន​តុលាការ​កំពូល​ ចោល​ជា​អសារ​បង់​ (​អាន​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ នា​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៥​បន្ថែម​)​ ។​

​ក្រៅពី​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ ACU​ នោះ​ លោក​ កែវ​ ណា​ន​ ក៏​បាន​ប្តឹង​លោក​ ឡេ​ង​ ម៉ា​រី​ និង​គូកន​ ទៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​(​ដ​ន​ស​)​ ដែល​មាន​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ អ៊ឹម​ ឈុ​ន​លឹ​ម​ ជា​រដ្ឋមន្ត្រី​ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ក្តី​ទំនាស់​ដីធ្លី​រវាង​ឈ្មោះ​ កែវ​ ណា​ន​ និង​ឈ្មោះ​ ខៀវ​ ទង​ នៅ​ស្ថាប័ន​តុលាការ​កំពូល​ បាន​លើក​ឡើង​ថា​ របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​វាស់វែង​ និង​គូស​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​ទំនាស់​របស់​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ដែល​បាន​គោរព​ជូន​ឯកឧត្តម​ប្រធាន​តុលាការ​កំពូល​នោះ​ គឺ​មានការ​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​លោក​ ឡេ​ង​ ម៉ា​រី​ ជា​ប្រធាន​ការិយាល័យ​ ស​ដ​ភ​ នៃ​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ និង​លោក​វិស្វករ​សំណង់​ លី​ សារី​ ជា​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ព្រមទាំង​ឈ្មោះ​ ខៀវ​ ទង​ ជា​ចុង​ចម្លើយ​នៅ​ក្នុង​រឿង​ក្តី​ថែម​ទៀត​ គ្រាន់តែ​លោក​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ប្រើ​ល្បិច​កល​ធ្វើ​ជា​មិន​ទទួលខុសត្រូវ​នៅ​លើ​របាយការណ៍​ និង​ធ្វើ​ជា​វង្វេងវង្វាន់​លែង​ចេះ​ លែង​យល់​អំពី​នីតិវិធី​រដ្ឋបាល​ប៉ុណ្ណោះ​ ។​

​គេ​សង្ឃឹមថា​ ទាំង​ ACU​ ទាំង​ក្រសួង​ ដ​ន​ស​ នឹង​ធ្វើការ​អង្កេត​ស្រាវជ្រាវ​ ព្រមទាំង​មាន​វិធានការ​ផ្លូវច្បាប់​ក្នុង​ករណី​នេះ​ដោយ​ម៉ឺងម៉ាត់​បំផុត​ ៕​

Om-Yentieng01

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.