ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មន្ត្រី​យោធា​ម្នាក់​ជាប់​ខ្នោះ​ប៉េ​អឹ​ម​ក្នុង​រឿង​ឆបោក​ប្រាក់​ជិត​៥​ម៉ឺន​ដុល្លារ​

​មន្ត្រី​យោធា​នៃ​កង​យោធពលខេមរភូមិន្ទ​ម្នាក់​ បម្រើ​ការងារ​នៅ​អង្គភាព​កងទ័ពជើងគោក​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្អាង​ចាប់ខ្លួន​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ នៅ​ត្រង់​ចំណុច​ដងផ្លូវ​ជាតិ​លេខ​២១B​ ភូមិ​កោះគ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​បុរស​២​នាក់​ ជិត​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ក្រោម​រូបភាព​ធានា​ទំនាក់ទំនង​រក​ទិញ​ដីធ្លី​ឲ្យ​ជន​រង​គ្រោះ​ តែ​មិន​បាន​សម្រេច​ ។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​យោធា​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្មើស​ពី​បទ​ឆបោក​ប្រាក់​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១១​ នៅ​ភូមិ​ត្នោត​ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្តកណ្តាល​នោះ​ មានឈ្មោះ​ សេង​ ប៊ុ​ន​ថេ​ង​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​ បម្រើ​ការងារ​នៅ​អង្គភាព​កងទ័ពជើងគោក​ ដោយ​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម​ម៉ាក​ K59​ បង់​១​ មាន​៨​គ្រាប់​ ប័ណ្ណ​សម្គាល់​អាវុធ​ខ្លី​សមូហភាព​១​សន្លឹក​ និង​អត្តសញ្ញាណប័ណ្ណ​យោធា​ចេញ​ដោយ​ក្រសួងការពារជាតិ​១​សន្លឹក​ ។​

​ស្ត្រី​ឈ្មោះ​ ហុ​ក​ ច​ន្ធី​ ជា​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ឈ្មោះ​ សេង​ ប៊ុ​ន​ថេ​ង​ ដែល​ជា​មន្ត្រី​យោធា​នេះ​ បាន​ឆបោក​ប្រាក់​ឪពុក​ និង​ឪពុកមា​របស់​ខ្លួន​ចំនួន​៤៦.០០០​ដុល្លារ​អា​មេ​រិ​ក​ ដោយ​សន្យា​ថា​ យក​ទៅ​ទិញ​ដីធ្លី​ឲ្យ​ ។​ ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​ប្រាក់​ហើយ​ អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​ ឈ្មោះ​ សេង​ ប៊ុ​ន​ថេ​ង​ នៅ​តែ​មិន​អាច​ទិញ​ដីធ្លី​ឲ្យ​ឪពុក​និង​ឪពុកមា​របស់​ខ្លួន​បាន​ ទើប​មានការ​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ ចោទប្រកាន់​ឈ្មោះ​ សេង​ ប៊ុ​ន​ថេ​ង​ ពី​បទ​ឆបោក​ប្រាក់​ និង​ឈាន​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​សាធារណៈ​ចាប់ខ្លួន​តែ​ម្តង​ ៕​

PM-Kandal

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.