ថ្វីដ្បិតលោកបានចែកឋានទៅកាន់បរលោកក្នុងរបបវាលពិឃាត នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ៤៤ឆ្នាំ បាត់ទៅហើយដ៏គួរឲ្យសោកស្តាយក៏ពិតមែន ប៉ុន្តែលោក ស៊ិន ស៊ីសាមុត ដែលជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សរ៍ឆ្នាំ៥០ដល់៧០ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អផូរផង់ ជាវីរបុរសស្នេហាជាតិផង និងទទួលបាននូវកិត្តិនាម និងរហស្សនាមថា ជា "អធិរាជសំឡេងមាស" នៅក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរផង ខណៈបទចម្រៀងរាប់ពាន់បទរបស់លោក ទាំងចម្រៀងទោល ទាំងបទចម្រៀងជាដៃគូ នៅតែរស់រវើកពិរោះរណ្តំចិត្តសម្រាប់អ្នកស្តាប់ជានិច្ច ។
នេះគឺជារូបថតចំណាស់មួយសន្លឹកដែលទំនងជាថតនៅក្នុងទសវត្សរ៍ឆ្នាំ៧០ របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែលកម្របានឃើញ ៕