ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលមានចែងនៅក្នុងមាត្រា៦ ឧបសម្ព័ន្ធទី១ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធនាគារអេស៊ីលីដា (ACLEDA) សាខាស្រុកជុំគិរី ខេត្តកំពត លើកដាក់បញ្ឈរដាំទីងក្បាលចុះក្រោម បង្អួតអតិថិជន និងសាធារណជនទាំងជាតិ ទាំងអន្តរជាតិបានឃើញដ៏គួរឲ្យសោកស្តាយបំផុត ។
ប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម បានសម្តែងនូវការរិះគន់យ៉ាងខ្លាំងទៅលើអំពើធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងធនាគារអេស៊ីលីដា សាខាស្រុកជុំគិរី ខេត្តកំពត ដែលបានដាក់តាំងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាឲ្យដាំទីងក្បាលចុះក្រោមបែបនេះ ពីព្រោះជាអំពើស្មើនឹងការប្រមាថអត្តសញ្ញាណជាតិទាំងមូលដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ៕