ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

មេ​បក្ស​ LDP​ ខឹ​ម​ វាសនា​ ត្រូវ​បាន​លោក​សាស្ត្រាចារ្យ​ ស៊ន​ តារា​ ប្តឹង​ពី​បទ​ជេរ​ប្រមាថ​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​

​នៅ​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ លោក​សាស្ត្រាចារ្យ​ ស៊ន​ តារា​ ដែល​មាន​វោហា​ និង​ឧត្តមគតិ​គួរ​ឲ្យ​កោតសរសើរ​នោះ​ បាន​ដាក់​ពាក្យបណ្តឹង​មួយ​ច្បាប់​គោរព​ជូន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ប្តឹង​លោក​ ខឹ​ម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ពី​បទ​ជេរ​ប្រមាថ​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ ដោយ​លោក​សាស្ត្រាចារ្យ​ ស៊ន​ តារា​ ដែល​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ បាន​លើក​ឡើង​អំពី​អង្គហេតុ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៤​ ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៤​ និង​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៤​ ដោយ​បាន​អះអាង​ថា​ លោក​ ខឹ​ម​ វាសនា​ បាន​ជេរ​ប្រមាថ​មក​លើ​រូប​លោក​ជា​សាធារណៈ​យ៉ាង​ចាស់ដៃ​ ។​

​ជាមួយនឹង​ពាក្យបណ្តឹង​នេះ​ លោក​សាស្ត្រាចារ្យ​ ស៊ន​ តារា​ បាន​ទាមទារ​ឲ្យ​លោក​ ខឹ​ម​ វាសនា​ ជា​មេគណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ល្បីល្បាញ​ខាង​មាន​ជំនាញ​ជេរ​ និង​ប្រមាថ​ទៅ​លើ​មនុស្ស​ដែល​មិន​គាំទ្រ​ខ្លួន​នោះ​ សង​សំណង​ការ​ខាតបង់​ និង​ជំងឺ​ចិត្ត​ចំនួន​៣០.០០១​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ធ្វើការ​ប៉ះប៉ូវ​ខាង​កិត្តិយស​ ផ្លូវចិត្ត​ សុខភាព​ ការ​ខាតបង់​ទ្រព្យសម្បត្តិ​ និង​បាត់បង់​ចំណូល​លើ​ការងារ​របស់​លោក​ប្រចាំ​ថ្ងៃ​ទល់​បច្ចុប្បន្ន​ ។​

​មជ្ឈដ្ឋាន​នានា​កំពុង​រង់ចាំ​តាមដាន​មើល​នូវ​ចំណាត់ការ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទៅ​លើ​បណ្តឹង​របស់​លោក​សាស្ត្រាចារ្យ​ ស៊ន​ តារា​ តើ​នឹង​អាច​ឈាន​ទៅ​បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​លើ​លោក​ ខឹ​ម​ វាសនា​ ដែរ​ឬទេ​ ?​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.