ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

ចៅ​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ ប្រើប្រាស់​សិទ្ធិ​កុមារ​ថ្លែង​ចង់​ឲ្យ​ឪពុក​ដែល​កំពុង​ជាប់គុក​បាន​មក​នៅ​ជាមួយ​ខ្លួន​វិញ​

​ដើម្បី​បង្ហាញ​អំពី​ទឹកចិត្ត​មនោសញ្ចេតនា​រវាង​កូន​និង​ឪពុក​ដែល​កំពុង​បាត់បង់​ភាព​កក់​ក្តី​ពី​ឪពុក​ កាលពី​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដែល​ជា​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​កន្លង​ទៅ​ថ្មីៗ​នេះ​ កុមា​រា​ "DUB"​ ជា​កូនប្រុស​របស់​ឈ្មោះ​ ឌួ​ង​ ឧត្តម​ឆ​វ័ន​ ហៅ​ ឌួ​ង​ ឆាយ​ និង​ត្រូវជា​ចៅ​បង្កើត​របស់​លោក​ឧត្តមសេនីយ៍ទោ​ ឧកញ៉ា​ ឌួ​ង​ ងៀប​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​០៥៥៣​ បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​កុមារ​ ថ្លែង​ចង់​ឲ្យ​ឪពុក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​បាន​មក​នៅ​ជាមួយ​កូន​វិញ​ ដោយ​ពោល​ពាក្យ​ថា​ "​ទិវា​សិទ្ធិ​កុមារ​ DUB​ ចង់បាន​ប៉ាឆា​យមក​នៅ​ជាមួយ​កូន​"​ ដែល​នេះ​គឺជា​ពាក្យ​សម្តី​មួយ​ធ្វើ​ឲ្យ​ក្តុកក្តួល​ក្នុង​ចិត្ត​បំផុត​ ខណៈ​ពេល​ឪពុក​-​ម្តាយ​គ្រប់​រូប​ឋិត​នៅ​ឆ្ងាយ​ពី​កូន​ជាទី​ស្រឡាញ់​ ។​

​គួរ​រំលឹក​ជូន​ថា​ ក្រោយ​ពី​មានការ​ប៉ះទង្គិច​ដោយ​ហិង្សា​ជាមួយ​យុវជន​ឈ្មោះ​ ទ្រី​ ដា​លុ​ច​ ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ នៅ​ក្នុង​ហាង​មួយ​ឋិត​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​២១​ នា​រាត្រី​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នោះ​ ឈ្មោះ​ ឌួ​ង​ ឆាយ​ ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​ឧត្តមសេនីយ៍​ ឧកញ៉ា​ ដួង​ ងៀប​ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​ជាមួយនឹង​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ ESCALADE​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AO-6666​ ភា្ល​មៗ​ក្រោយ​ពេល​កើតហេតុ​ និង​បាន​បញ្ជូន​ខ្លួន​ ព្រមទាំង​សំណុំរឿង​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៥​ ធ្វើការ​ចោទប្រកាន់​ចំនួន​២​បទល្មើស​ គឺ​បទ​ហិង្សា​ដោយ​ចេតនា​ និង​បទ​គំរាម​ថា​ នឹង​បាញ់​សម្លាប់​ ហើយ​ក៏​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នា​រសៀល​ថ្ងៃ​ទី​១៥​ ខែ​ម​សា​ ឆ្នាំ​២០១៥​រហូត​មក​ទល់​បច្ចុប្បន្ន​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​អំពើ​ហិង្សា​រវាង​កូនប្រុស​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ និង​កូនប្រុស​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​លើក​ឡើង​ដែរ​ថា​ ថ្វី​ដ្បិត​ឈ្មោះ​ ឌួ​ង​ ឆាយ​ កូនប្រុស​លោក​ឧត្តមសេនីយ៍​ ឧកញ៉ា​ ឌួ​ង​ ងៀប​ ជា​មនុស្ស​ឆេវឆាវ​ ធ្លាប់​បង្ករឿង​រ៉ាវ​ជា​ច្រើន​មក​ហើយ​ក្តី​ក៏​ដោយ​ ក៏​ប៉ុន្តែ​ក្នុង​សំណុំរឿង​ប៉ះទង្គិច​ជាមួយ​យុវជន​ឈ្មោះ​ ទ្រី​ ដា​លុ​ច​ កូនប្រុស​លោក​ឧកញ៉ា​ ទ្រី​ ភាព​ នោះ​ គឺ​អាច​បណ្តាល​មក​ពី​កូនប្រុស​លោក​ឧកញ៉ា​ ទ្រី​ ភាព​ "​ឌឺ​"​ ដាក់​កូនប្រុស​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ មុន​ ទើប​ឈ្មោះ​ ឌួ​ង​ ឆាយ​ ទ្រាំ​មិន​បាន​ក៏​បង្ក​ជា​អំពើ​ហិង្សា​ និង​ជាប់គុក​ខ្លួនឯង​តែ​ម្តង​ទៅ​ ខណៈ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​មាន​"​គីឡូ​ធ្ងន់​ជាង​"​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ឌួ​ង​ ងៀប​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ឆ្លងកាត់​រឿងហេតុ​លើក​នេះ​ ទំនងជា​អាច​ធ្វើ​ឲ្យ​ឈ្មោះ​ ឌួ​ង​ ឆាយ​ ចេះ​ភ្ញាក់រលឹក​កែ​លំអ​ខ្លួន​បាន​ល្អ​ឡើង​វិញ ដើម្បីបានរួមរស់ជាមួយក្រុមគ្រួសារប្រកបនឹងសុខដុមរមនា និងជាពលរដ្ឋល្អក្នុងសង្គម​ ៕​

Duong-Chhay Duong-Chhay3Duong-Chhay1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.