ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

មេដឹកនាំ​មន្ទីរ​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ស្ពឹក​មុខ​បណ្តើរៗ​ហើយ​ ក្រោយ​ពេល​អ្នក​មានរឿង​ក្តី​បដិសេធ​របាយការណ៍​មន្ទីរ​

​សំណុំរឿង​ក្តីក្តាំ​វិវាទ​ដីធ្លី​មួយ​កន្លែង​ទំហំ​៣៥.០០០​ម៉ែត្រក្រឡា​ មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​ប​ជ​០០០១២៦(Cviii0043)​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​១៩៩៦​ ឋិត​នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​(​អតីត​ភូមិ​គីឡូម៉ែត្រ​លេខ​៤​ ឃុំ​ប៉ោយ​ប៉ែ​ត​ ស្រុក​អូរ​ជ្រៅ​)​ ខេត្តបន្ទាយមានជ័យ​ រវាង​ឈ្មោះ​ កែវ​ ណា​ន​ ជាដើម​ចោទ​ និង​ឈ្មោះ​ខៀង​ ទង​ ជា​ចុង​ចម្លើយ​ នៅ​តុលាការ​កំពូល​ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​២១៣​តកក​.​រប​ ចុះ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៤​ ជម្រាប​មក​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​(​ដ​ន​សស​)​ ខេត្តបន្ទាយមានជ័យ​ ស្នើ​ឲ្យ​ចាត់​មន្ត្រី​ជំនាញ​ដើម្បី​គូស​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ព្រំប្រទល់​ដី​ទំនាស់​ និង​រាយការណ៍​អំពី​ប្រវត្តិ​ដី​ទំនាស់​​ ជូនមកតុលាការវិញ ។​

​ក្រោយ​ពេល​ក្រុមការងារ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​ ចុះ​បំពេញបេសកកម្ម​រួចរាល់​មក​ លោក​ប្រធាន​ការិយាល័យ​សុរិយោដី​ និង​ភូមិសាស្ត្រ​(​ស​ដ​ភ​)​នៃ​មន្ទីរ​ ដ​ន​សស​ ខេត្ត​ គឺ​លោក​ ឡេ​ង​ ម៉ា​រី​ ក៏​បាន​ធ្វើ​គំនូស​ប្លង់​បង្ហាញ​ការ​វាស់វែង​ទីតាំង​ដី​ទំនាស់​ ចុះ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៥​ និង​ធ្វើ​របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​វាស់វែង​ និង​គូស​គំនូស​ប្លង់​ទីតាំង​ដី​ទំនាស់​ ចុះ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​ គោរព​ជូន​លោក​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្ត​ និង​ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្ត​ គឺ​លោក​វិស្វករ​សំណង់​ លី​ សារី​ ចាត់​បញ្ជូន​នូវ​របាយការណ៍​នេះ​ទាំងស្រុង​ទៅ​ឯកឧត្តម​ប្រធាន​តុលាការ​កំពូល​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​ ហើយ​ត្រូវ​បាន​ភាគី​ឈ្មោះ​ កែវ​ ណា​ន​ ចោទប្រកាន់​ថា​ ជា​របាយការណ៍​បង្កប់​ដោយ​ភាព​មិន​ប្រក្រតី​ និង​មាន​ភាព​លំអៀង​ ព្រមទាំង​បាន​ធ្វើ​លិខិត​ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​ បដិសេធ​ចំពោះ​របាយការណ៍​របស់​មន្ទីរ​ ដ​ន​សស​ ខេត្តបន្ទាយមានជ័យ​នោះ​ចោល​ទាំងស្រុង​ ដែល​មាន​ខ្លឹមសារ​ដើម​ ដូច​ខាងក្រោម​ ៖​

    Leng-MaryKeo-Nan-3Keo-Nan-2Keo-Nan-1Keo-Nam

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.