ថ្ងៃ ចន្ទ ទី ០៣ ខែ សីហា ឆ្នាំ ២០២០

បញ្ជូន​ខ្លួន​កូនស្រី​និង​សង្សារ​ដែល​សម្លាប់​ម្តាយបង្កើត​យក​ទ្រព្យសម្បត្តិ​កក្រើក​ខេត្តកោះកុង​ទៅ​តុលាការ​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខេត្តកោះកុង​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​រសៀល​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង​បាន​ចាត់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ឃាតក​ចំនួន​៣​នាក់​ រួម​មាន​កូនស្រី​បង្កើត​ជន​រង​គ្រោះ​ឈ្មោះ​ ប៉ាន់​ ណៃ​ស៊ី​ង​ បុរស​ជា​សង្សារ​របស់​កូនស្រី​ឈ្មោះ​ កុសល​ អេ​ង​ភិ​វឌ្ឍន៍​ និង​ស្ត្រី​ឈ្មោះ​ ជា​ មុំ​ ជា​អ្នក​រស់នៅ​ជិតខាង​លំនៅ​ឋាន​ស្ត្រី​រង​គ្រោះ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​វាយ​សម្លាប់​ម្តាយបង្កើត​ឈ្មោះ​ ម៉េ​ង​ សៃ​ អាយុ​៥៣​ឆ្នាំ​ ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​ ទៅ​តុលាការ​សាលាដំបូង​ខេត្តកោះកុង​បន្ត​ចាត់ការ​តាម​ច្បាប់​ ខណៈ​កូនប្រុស​បង្កើត​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ប៉ាន់​ សុ​ថេ​ង​ ក្រោយ​ពី​ស៊ើបអង្កេត​ស្រាវជ្រាវ​រួច​មក​ ឃើញ​ថា​ មិន​មានការ​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​នេះ​ទេ​ និង​ត្រូវ​សមត្ថកិច្ច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ ។​

​គួរ​រំលឹក​ជូន​ថា​ ស្ត្រី​ឈ្មោះ​ ម៉េ​ង​ សៃ​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ត្រូវ​ឃាតក​ប្រើ​ពូថៅ​វាយ​សម្លាប់​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​ កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​ ។​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ ក្នុង​នោះ​រួម​មាន​ កូនប្រុស​-​កូនស្រី​បង្កើត​របស់​ជន​រង​គ្រោះ​ បុរស​ជា​សង្សារ​របស់​កូនស្រី​ជន​រង​គ្រោះ​ និង​ស្ត្រី​ម្នាក់​ជា​អ្នក​ជិតខាង​លំនៅ​ឋាន​ជន​រង​គ្រោះ​ ខណៈ​កូនប្រុស​-​ស្រី​កំពុង​ហែសព​ម្តាយ​ឆ្ពោះទៅ​ខេត្តកំពត​ នៅ​ត្រង់​ចំណុច​ស្រុក​តា​តៃ​ ខេត្តកោះកុង​ ។​ ក្រោយ​ការ​ស៊ើបអង្កេត​ល្អិតល្អន់​មក​ សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ថា​ កូនប្រុស​បង្កើត​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ប៉ាន់​ សុ​ថេ​ង​ មិន​មានការ​ពាក់ព័ន្ធ​នឹង​រឿង​ឃាតកម្ម​សម្លាប់​ម្តាយបង្កើត​ប្លន់​យក​ទ្រព្យសម្បត្តិ​នេះ​ឡើយ​ ៕​

criminal-Koh-Kong

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.