ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ចំណេះដឹង​ស្នេហា​ដ៏​មហា​ស្រើបស្រាល និង​ភ្លើតភ្លើន​របស់​យុវជន​សម័យ​តេ​ជោ​

ថ្វី​ដ្បិត​ជា​រឿង​បុគ្គល​របស់​សិស្សសាលា ឬ​របស់​យុវជន​មួយចំនួន​ក៏ដោយ​ពាក់ព័ន្ធ​ទៅនឹង​ចំណេះដឹង​ស្នេហា និង​ការប្រព្រឹត្ត​ដ៏​ភ្លើតភ្លើន​របស់​យុវជន​ទាំងនោះ គឺ​បង្ក​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​ពួកគេ​បានបង្ហាញ​នូវ​សកម្មភាព​ស្នេហា​ដ៏​មហា​ស្រើបស្រាល​រវាង​ភេទ​ប្រុស និង​ភេទ​ស្រី ដូចជា​ការ​បឺត​ជញ្ជក់មាត់​គ្នា​តាម​ទីសាធារណៈ និង​បង្ហោះ​តាម​បណ្តាញ​ព័ត៌មាន​សង្គម Facebook ដ៏​ពេញនិយម​ចែកចាយ​ដល់​មិត្តភក្តិ​បាន​ទស្សនា​តៗ​គ្នា​ជាដើម​… ។​ល​។​

​អំពើ​ភ្លើតភ្លើន​ស្រើបស្រាល​ក្នុង​រឿង​ស្នេហា​ប្រុស​-​ស្រី​របស់​យុវជន​ទាំងនោះ​បានបង្ហាញ​នូវ​ផល​អវិជ្ជមាន​ច្រើនយ៉ាង​ដូចតទៅ​៖ ១- ការសិក្សា​រៀនសូត្រ​ធ្លាក់ចុះ​។ ២- ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ផូរផង់​របស់​ជាតិ​។ ៣- អាម៉ាស់មុខ​ដល់​ឪពុក​-​ម្តាយ ឬ​អាណាព្យាបាល​។ ៤- បង្ហាញ​អំពី​សីលធម៌​សង្គម​ធ្លាក់ចុះ ហើយ​អាចឈាន​ធ្វើ​ឲ្យ​ធនធានមនុស្ស​គ្មាន​គុណភាព​ពិតប្រាកដ​។​

​សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មេត្តា​មាន​យន្តការ​ត្រួតពិនិត្យ​តាមដាន និង​មាន​វិធានការ​ទៅលើ​រូបភាព​អសកម្ម​ផ្សេងៗ​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​បាន​ម៉ឺងម៉ាត់​ផង ដើម្បី​គិតគូរ​លើកស្ទួយ​ប្រសិទ្ធភាព និង​គុណភាព​នៃ​ធនធានមនុស្ស​របស់​ជាតិខ្មែរ​យើង​៕​

83134951_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.