ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

កូនប្រុស​ទី​២ របស់​បុរស​ខ្លាំង​ដែល​ធ្វើ​ទាហាន ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ «​ផ្កាយ​២»

​កូនប្រុស​ទី​២​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោបណ្ឌិតសភា​ចា​រ្យនាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់​ ដែលជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កង​យោពល​ខេមរភូមិន្ទ អត្តលេខ​០៧៥៥៥៥ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត អាយុ​៣៣​ឆ្នាំ​០៧​ខែ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៥/៤០០ ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ។​

​បច្ចុប្បន្ន ឯក​ឧ​តុ្ត​ម ឧ​ត្ត​ម​សេនីយ៍​យោធា ហ៊ុន ម៉ានិត បាន និងកំពុង​កាន់កា​ប់​មុខតំណែង តួនាទី​យ៉ាងច្រើន​គួរសម​ដូចតទៅ​៖

១- ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ដែល​ត្រូវជា​ឪពុក​បង្កើត​របស់ខ្លួន​។​
២- ជា​នាយករង​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទ​។​
៣- ជា​អគ្គលេខាធិការ​ង​នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។​
៤- ជា​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​)​។​

​សូម​រំលឹក​ជូន​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៧៥៥៥៥ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៣/៦៤៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ ។ មានន័យថា រយៈពេល​ប្រមាណ​២​ឆ្នាំ លោក​ឧ​ត្ត​ម​សេនីយ៍​វ័យក្មេង​រូបនេះ​បាន​ឡើង​ឋានន្តរស័ក្តិ​១​ថ្នាក់​ទៀត គឺ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២)៕​

Hun-Sen-08

hun-manit Hun Manit Letter

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.