លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) ម៉ក់ ជីតូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយនគរបាលជាតិជានខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០៧៧១ ដែលកំពុងកាន់តំណែងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិនោះ ត្រូវបានរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជាប្រមុខតាមសំណើរបស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រចតែងតាំងមុខតំណែងថ្មីមួយទៀតបន្ថែមលើមុខងារបច្ចុប្បន្នដែលមានស្រាប់ ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយអនុក្រឹត្យលេខ៤៦៣អនក្រ.តត ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ ។
គួររំលឹកជូនថា លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អតីតប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ត្រូវបានតែងតាំងអគ្គស្នងការរងនគរបាលជាតិ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៧១៧អនក្រ.តត ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ខណៈលោកឧត្តមសេនីយ៍ប៉ូលិសរូបនេះក៏ធ្លាប់មានគម្រោង «តូ» យកតំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ប៉ុន្តែត្រូវទទួលរងនូវភាពបរាជ័យទៅវិញ៕