ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

កូនប្រុស​បណ្ឌិតសភា​ចា​រ្យ សុខ អាន ត្រូវបានតែងតាំង​ជា​អគ្គនាយករង​អាជ្ញាធរ​អប្សរា

​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ កូនប្រុស​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​អង្គរ ហៅ​កាត់​ថា «​អាជ្ញាធរ​អប្សរា​» ម្នាក់​គឺ​លោក សុខ សង្វារ ត្រូវបាន​ប្រកាស​តែងតាំង​ជា​អគ្គនាយករង​អាជ្ញាធរ​អប្សរា មា​នឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដែលមាន​ឋានៈ​ជា «​ឯកឧត្តម​» ដើម្បី​ជួយ​កិច្ចការ​ឪពុក​របស់ខ្លួន​។​

​គួរបញ្ជាក់​ជូន​ដែរ​ថា ចាប់តាំងពី​បង្កើត​ឲ្យ​មាន​អាជ្ញាធរ​អប្សរា នា​អំឡុង​ឆ្នាំ​១៩៩៥ មក គឺ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី (​តាំងពី​នៅមាន​តំណែង និង​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី​នៅឡើយ​) និង​ត្រូវជា​ដន្លងដងស្នែង​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កាន់កាប់​មុខតំណែង​ជា​ប្រធាន​អាជ្ញាធរ​នេះ​រៀងរ​ហូត និង​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​អប្សរា​នេះ​ផងដែរ​។​

​ឥឡូវនេះ ឯកឧត្តម សុខ សង្វារ ដែលជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ចូលកាន់​តំណែង​ក្នុង​អាជ្ញាធរ​អប្សរា ដើម្បី​ជួយ​កិច្ចការ​ឪពុក​របស់ខ្លួន​ដ៏​ច្រើន​សំពីងសំពោង​នោះ​ហើយ ក្នុង​ក្របខ័ណ្ឌ​ជា «​គ្រួសារ​មិនអាច​ប៉ះពាល់​បាន​»៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.