ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ផលិតកម្ម​សាន់​ដេ​វី​ដេ​អូ​ព្រមាន​ប្តឹង​ម្ចាស់​ក្លឹ​ប​កម្សាន្ត​ខារ៉ាអូខេ​ដែល​ប្រើប្រាស់​ VCD​ និង​ DVD​ ខារ៉ាអូខេ​មិន​សុំ​សិទ្ធិ​ពី​ផលិតកម្ម​

​តាម​រយៈ​លោក​ ចុង​ អៀង​ហេង​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​០៤២​ និង​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​លោក​ ឡាយ​ សុក​ហុ​ក​ ចាងហ្វាង​ផលិតកម្ម​សាន់​ដេ​វី​ដេ​អូ​ បាន​ធ្វើ​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ព្រមាន​ទៅ​លើ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​ទាំងឡាយ​ណា​ដែល​បាន​ប្រើប្រាស់​ VCD​ និង​ DVD​ ចម្រៀង​ខារ៉ាអូខេ​មិន​សុំ​សិទ្ធិ​ពី​ម្ចាស់​ផលិតកម្ម​សាន់​ដេ​ខារ៉ាអូខេ​ ។​

​លិខិត​ជូនដំណឹង​របស់​លោក​មេធាវី​ ចុង​ អៀង​ហេង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ នា​រយៈពេល​កន្លង​មក​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​មួយ​ចំនួន​បាន​យក​ផលិតផល​ VCD​ និង​ DVD​ ចម្រៀង​ខារ៉ាអូខេ​របស់​ផលិតកម្ម​សាន់​ដេ​វី​ដេ​អូ​មក​បញ្ចូល​ក្នុង​ម៉ាស៊ីន​ខារ៉ាអូខេ​ ដោយ​ប្រើ​ Hard​ Dise​ ធ្វើ​អាជីវកម្ម​ដោយ​ពុំ​មានការ​សុំ​អនុញ្ញាត​ពី​ម្ចាស់​ផលិតកម្ម​សាន់​ដេ​វី​ដេ​អូ​នោះ​ទេ​ ពោល​គឺ​បាន​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​កម្មសិទ្ធិបញ្ញា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិតកម្ម​សាន់​ដេ​វី​ដេ​អូ​ទទួល​រង​នូវ​ការ​ខាតបង់​ផលប្រយោជន៍​ជា​ច្រើន​ ។​

​លោក​មេធាវី​ ចុង​ អៀង​ហេង​ ដែល​ជា​មេធាវី​តំណាង​សិទ្ធិ​ឲ្យ​ម្ចាស់​ផលិតកម្ម​សាន់​ដេ​វី​ដេ​អូ​ បាន​ធ្វើការ​ព្រមាន​ថា​ ក្នុង​រយៈពេល​០៧​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទទួល​ដំណឹង​នេះ​តទៅ​ ប្រសិនបើ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​នានា​មិន​មក​ដាក់​ពាក្យសុំ​សិទ្ធិ​យក​ VCD​ និង​ DVD​ ចម្រៀង​ខារ៉ាអូខេ​ពី​ផលិតកម្ម​សាន់​ដេ​វី​ដេ​អូ​ទៅ​ធ្វើ​អាជីវកម្ម​នោះ​ទេ​ គឺ​ក្រុមហ៊ុន​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ ហើយ​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​ផលប្រយោជន៍​ផ្សេងៗ​របស់​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ខារ៉ាអូខេ​ទាំងនោះ​ឡើយ​ ៕​

sunday

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.