សត្វព្រៃដែលព្រានបរបាញ់សម្លាប់ពីព្រៃ ត្រូវបានគេយកមកដាក់តាំងលក់យ៉ាងសម្ញែងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយសត្វព្រៃច្រើនប្រភេទទាំងនោះក៏ត្រូវបានប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមដាក់បង្ហោះព្រោងព្រាតផងដែរ ខណៈបាត់មុខបាត់មាត់មេព្រៃឈឹងតែម្តង ។
វត្តមានសត្វព្រៃសម្លាប់ហើយដែលគេយកមកដាក់តាំងលក់យ៉ាងសម្ញែងក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនោះ រួមមានសត្វឈ្លូស និងសត្វក្តាន់ញ៉ែងជាដើម…។ល។ ហើយរូបភាពទាំងនោះធ្វើឲ្យមជ្ឈដ្ឋានទូទៅសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិនាសកម្មសត្វព្រៃនៅកម្ពុជា ។
សូមក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាត្រួតពិនិត្យមើល និងមានវិធានការទៅលើករណីនេះផង ៕