ក្រុមប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម បានសម្តែងនូវការចាប់អារម្មណ៍ និងរិះគន់គគ្រឹកគគ្រេងសាជាថ្មីទៅលើរូបភាពសម្ញែងដើមទ្រូវពេញទំហឹងរបស់តារាសម្តែងស្រីម្នាក់ឈ្មោះ ដួង ស្រីពេជ្រ ខណៈដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានប្រកាសអំពីវិធានការទៅលើតារាសម្តែង និងតារាចម្រៀងរូបណាដែលស្លៀកពាក់សិចស៊ីជ្រុលហួសពីប្រពៃណីខ្មែរ ។
មិនមែនជាលើកទី១ទេដែលតារាសម្តែង ដួង ស្រីពេជ្រ សម្ញែងដើមទ្រូង ហើយក៏មិនមែនជាតារាតែម្នាក់ដែរដែលស្លៀកពាក់របៀបនេះ ដើម្បីបង្កើនការទាក់ទាញឲ្យមានភាពល្បីល្បាញរបស់ខ្លួន ទោះបីមានការរិះគន់យ៉ាងណាក៏ដោយ ដ្បិតប្រជាពលរដ្ឋខ្មែរភាគច្រើនគួរសមត្រូវបានគេកត់សម្គាល់ឃើញថា "ចូលចិត្តកម្សាន្ត" ។
សូមលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេត្តាត្រួតពិនិត្យមើល និងមានវិធានការទៅលើការស្លៀកពាក់របស់ក្រុមតារា ជាពិសេសតារាស្រីៗនៅក្នុងវិស័យសិល្បៈផង ៕