ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

តុលាការខេត្ត​សៀមរាប​សម្រេច​ឃុំខ្លួន​សិស្ស​ប្រុស​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើបាប​សិស្ស​ស្រី​ក្នុង​បន្ទប់​ថ្នាក់រៀន​ដាក់​ពន្ធនាគារ​ហើយ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៧​ល្ងាច​ នា​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ សិស្ស​ប្រុស​ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើបាប​ទៅ​លើ​សិស្ស​ស្រី​ក្នុង​បន្ទប់​ថ្នាក់រៀន​នៃ​វិទ្យាល័យ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ជាមួយ​គ្នា​ កាលពី​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នោះ​ ត្រូវ​បាន​លោក​ចៅក្រម​ ឌុ​ច​ សុខ​សា​រិ​ន​ អនុប្រធាន​សាលាដំបូង​ខេត្តសៀមរាប​ និង​ជា​ចៅក្រម​ស៊ើបសួរ​ សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​លើ​ជន​ទន់ខ្សោយ​ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ។​

​តាម​ការ​បំភ្លឺ​បញ្ជាក់​ជូន​តុលាការ​របស់​យុវជន​ឈ្មោះ​ ហុង​ សុ​ជី​ អាយុ​១៦​ឆ្នាំ​១០​ខែ​ រៀន​នៅ​ថ្នាក់​ទី​៩"B"​ នៃ​វិទ្យាល័យ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ដែល​បាន​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ទាំង​វ័យក្មេង​ ក្នុង​បទល្មើស​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សិស្ស​ស្រី​ឈ្មោះ​ វី​រៈ​ មុនីនាថ​ អាយុ​១៤​ឆ្នាំ​ រៀន​នៅ​ថ្នាក់​ជាមួយ​គ្នា​ នៅ​ក្នុង​បន្ទប់​ថ្នាក់រៀន​ ហើយ​ត្រូវ​បាន​គេ​ថត​ជា​ Video​ Clip​ បង្ហោះ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស​នោះ​ ឲ្យ​ដឹង​ថា​ ខ្លួន​បាន​និយាយ​ឌឹ​ដង​ខ្លះទៅ​លើ​នាង​ វី​រៈ​ មុនីនាថ​ ជា​មិត្ត​រួម​ថ្នាក់​ ប៉ុន្តែ​ត្រូវ​នាង​ប្រមាថ​ជេរ​ម្រ៉ា​យ​ ទើប​ខ្លួន​ទ្រាំ​ទប់​កំហឹង​មិន​បាន​ ក៏​វាយ​ទៅ​លើ​នាង​តែ​ម្តង​ទៅ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​សិស្ស​ប្រុស​វាយ​សិស្ស​ស្រី​ក្នុង​បន្ទប់​ថ្នាក់រៀន​ផ្អើល​ពេញ​ប្រទេស​នេះ​ បាន​លើក​ឡើង​ថា​ ការ​ឃុំខ្លួន​យុវជន​ឈ្មោះ​ ហុង​ សុ​ជី​ ជា​ជន​ត្រូវ​ចោទ​ ដាក់​ពន្ធនាគារ​ ទំនងជា​មិន​បាន​យូរ​ឡើយ​ ហើយ​អាច​មានការ​អន្តរាគមន៍​ដើម្បី​ឲ្យ​យុវជន​រូប​នេះ​បាន​ចូល​រៀនសូត្រ​វិញ​ កុំ​ឲ្យ​ខាតបង់​ការ​សិក្សា​ ប៉ះពាល់​ដល់​អនាគត​សិស្ស​ដែល​ទើប​ប្រព្រឹត្ត​កំហុស​ជា​លើក​ទី​១​ ៕​

Siem-Reap-CaseSiem-Reap-Case-1

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.