ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ដល់​មេឃុំ​ ចៅសង្កាត់​ចាប់ពី​ខែកក្កដា​ខាង​មុខ​តទៅ​

​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចុះហត្ថលេខា​នៅ​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥​អន​ក្រ​.​បក​ ស្តី​ពី​ការ​កំណត់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ តាម​សំណើ​របស់​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ឯកឧត្តម​ ពេជ្រ​ ប៊ុ​ន​ធិ​ន​ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ ដោយ​បាន​កំណត់​ដូច​ខាងក្រោម​ ៖

១-​ប្រធាន​ក្រុមប្រឹក្សា​ និង​ជា​មេឃុំ​ ចៅសង្កាត់​ ក្នុង​ម្នាក់​៥៧០.០០០​រៀល​ក្នុង​១​ខែ​ ។​
២-​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដែល​ជា​ជំទប់​ទី​១​ និង​ជំទប់​ទី​២​ ចៅសង្កាត់​រង​ទី​១​ និង​ចៅសង្កាត់​រង​ទី​២​ ក្នុង​ម្នាក់​៤០០.០០០​រៀល​ក្នុង​១​ខែ​ ។​
៣-​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដែល​មិន​ឋិត​ក្នុង​មុខ​តំណែង​ខាងលើ​ ក្នុង​ម្នាក់​៣៥០.០០០​រៀល​ក្នុង​១​ខែ​ ។​

​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​កំណត់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ បាន​កំណត់​ថា​ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវ​អនុវត្តន៍​គិត​ចាប់ពី​ខែកក្កដា​ ឆ្នាំ​២០១៥​តទៅ​ ។​

​សូម​រំលឹក​ជូន​ថា​ ចាប់តាំងពី​ខែមករា​ឆ្នាំ​២០១៥​កន្លង​មក​ ប្រធាន​ក្រុមប្រឹក្សា​ និង​ជា​មេឃុំ​ ចៅសង្កាត់​ក្នុង​ម្នាក់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន​៤០០.០០០​រៀល​ក្នុង​១​ខែ​ តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៤១​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ស្តី​ពី​ការ​កំណត់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​មន្ត្រី​ភូមិ​ ៕​

budget budget1 budget2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.